ព័ត៌មាន

ប្រជាជនទីក្រុងហូជីមិញសប្បាយរីករាយនឹងការបាញ់កាំជ្រួច

អបអរសាទរខួបលើកទី ៤៨ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៣) នាយប់ថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញបានបាញ់កាំជ្រួចនៅទីតាំងចំនួន ២ គឺនៅផ្លូវរូងក្រោមដីឆ្លងកាត់ទន្លេសាយហ្គន និងឧទ្យានវប្បធម៌ Dam Sen ។
ប្រជាជនទីក្រុងហូជីមិញសប្បាយរីករាយនឹងការបាញ់កាំជ្រួច។ រូបថត៖ VNA

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍រីករាយនឹងការបាញ់កាំជ្រួចក្នុងឱកាសទិវាបុណ្យធំៗ របស់ប្រទេសជាតិ។

ទោះបីជាការបាញ់កាំជ្រួចនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩ យប់ក៏ដោយ ប៉ុន្តែ ចាប់ពីពេលល្ងាច  មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅទីតាំងដែលអាចមើលកាំជ្រួចបានងាយស្រួល ក្នុងខណ្ឌទី ១ ខណ្ឌទី ៤ ខ័ណ្ឌ Binh Thanh ទីក្រុង Thu Duc។  គ្រប់គ្នាទន្ទឹងរង់ចាំដោយអន្ទះសារនៅពេលដែលកាំជ្រួចត្រូវបានបាញ់ឡើងលើមេឃ ហើយទាំងអស់គ្នាមិនខកចិត្តទេ ជាមួយនឹងការបង្ហាញកាំជ្រួចដ៏អស្ចារ្យដែលមានរយៈពេល ១៥ នាទី។ លោក Nguyen Viet Kien ប្រជាជននៅទីក្រុង Thu Duc បានចែករំលែកថា៖ “អារម្មណ៍របស់ខ្ញុំសប្បាយចិត្តណាស់។ មកទីនេះ យប់នេះ ដើម្បីចូលរួមភាពសប្បាយរីករាយ  ជាមួយប្រទេសទាំងមូល ខណៈដែលប្រទេសប្រារព្ធទិវានៃការបង្រួបបង្រួមខាងជើង និងខាងត្បូង ទៅជាគ្រួសារតែមួយ។ បរិយាកាសជុំវិញ ខ្ញុំឃើញគ្រប់គ្នាសប្បាយខ្លាំងណាស់ ភាពរីករាយត្រូវបានបង្ហាញនៅលើទឹកមុខមនុស្សគ្រប់គ្នា”។

អបអរសាទរទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស (ថ្ងៃទី ៣០ មេសា) ប្រជាជនទីក្រុងហូជីមិញមានមោទនភាពចំពោះទីក្រុងដែលបានបំពាក់ឈ្មោះលោកប្រធានហូជីមិញ៕


top