ព័ត៌មាន ប្រជាជនទាំងមូលរួមដៃការពារបរិស្ថានដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត 06/06/2026 ដើម្បីជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក ទិវាមហាសមុទ្រពិភពលោក ខែសកម្មភាពដើម្បីបរិស្ថាន និងសប្តាហ៍សមុទ្រនិងកោះសមុទ្រវៀតណាម ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី ៦ មិថុនា នៅខេត្ត ងេអ៉ានបានប្រារព្ធធ្វើពិធីបំផុសចលនាទូទាំងប្រទេស "ប្រជាជនទាំងមូលរួមដៃការពារបរិស្ថានដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត"។ អង្គភាពនានាចូលរួមបោសសម្អាតនិងប្រមូលសំរាម។ រូបថត៖ TTXVNថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ក្វឹកយុង បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុ ដែលទាមទារមិនត្រឹមតែការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងនូវគំរូអភិវឌ្ឍន៍ឆ្ពោះទៅរកទិសដៅបៃតង ប្រកបដោយចីរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលសកលឲ្យកាន់តែប្រសើរជាងមុន ផង ដែរ។ លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖“ប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាតជាងមុន ត្រូវបានកសាងឡើងតាមរយៈសកម្មភាពជាក់ស្តែង និងការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជនទាំងមូល។ ការការពារបរិស្ថាននៅថ្ងៃនេះ គឺការការពារអនាគតរបស់ប្រទេសជាតិ និងជីវិតរបស់មនុស្សជំនាន់ក្រោយ។ ខ្ញុំជឿជាក់ថា ចលនា «ប្រជាជនទាំងមូលរួមគ្នាការពារបរិស្ថាន ដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត» នឹងរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងសង្គមទាំងមូល រួមចំណែកដល់ការកសាងប្រទេសជាតិយើងឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព មនុស្សសាស្ត្រ និងវិបុលភាព”។នៅក្នុងពិធីបំផុសចលនា លោកស្រី ប៊ូយ ធីមិញហ័យ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអំពាវនាវដល់សហគមន៍ឱ្យចាប់ផ្តើមជាមួយនឹងសកម្មភាពជាក់ស្តែង ដូចជា៖ មិនពង្រាយសម្រាម កាត់បន្ថយផលិតផលប្លាស្ទិកប្រើតែម្តង ដាំដើមឈើ ការតម្រៀបកាកសំណល់នៅប្រភពជាដើម។“ដោយមានស្មារតី «ប្រជាពលរដ្ឋម្នាក់ៗជាពលរដ្ឋបៃតង - គ្រួសារនីមួយៗជាលំហបៃតង - តំបន់លំនៅដ្ឋាន ភ្នាក់ងារ និងអង្គភាពនីមួយៗជាសហគមន៍បៃតង» យើងជឿជាក់ថា ចលនាប្រឡងប្រណាំង «ប្រជាជនទាំងមូលរួមដៃការពារបរិស្ថាន ដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត» នឹងរីកសាយភាយយ៉ាងខ្លាំងក្លាទូទាំងប្រទេស ដោយក្លាយជាចលនាសកម្មភាពជាក់ស្តែង និងជាប្រចាំរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ សកម្មភាពតូចតាចនីមួយៗ របស់យើងនៅថ្ងៃនេះ នឹងរួមចំណែកដល់ការបង្កើតអនាគតបៃតងសម្រាប់សហគមន៍នៅថ្ងៃក្រោយ”។បន្ទាប់ពីពិធីបំផុសចលនា គណៈប្រតិភូបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការសន្យាការពារបរិស្ថានរបស់អ្នកនេសាទ; ប្រគល់អំណោយជូនអ្នកនេសាទ; បើកយុទ្ធនាការសម្អាតឆ្នេរសមុទ្រ Cua Lo; ដាំដើមដូងនៅក្នុងឧទ្យានឆ្នេរសមុទ្រ Cua Lo៕

ដើម្បីជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក ទិវាមហាសមុទ្រពិភពលោក ខែសកម្មភាពដើម្បីបរិស្ថាន និងសប្តាហ៍សមុទ្រនិងកោះសមុទ្រវៀតណាម ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី ៦ មិថុនា នៅខេត្ត ងេអ៉ានបានប្រារព្ធធ្វើពិធីបំផុសចលនាទូទាំងប្រទេស "ប្រជាជនទាំងមូលរួមដៃការពារបរិស្ថានដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត"។ អង្គភាពនានាចូលរួមបោសសម្អាតនិងប្រមូលសំរាម។ រូបថត៖ TTXVNថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ក្វឹកយុង បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុ ដែលទាមទារមិនត្រឹមតែការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងនូវគំរូអភិវឌ្ឍន៍ឆ្ពោះទៅរកទិសដៅបៃតង ប្រកបដោយចីរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលសកលឲ្យកាន់តែប្រសើរជាងមុន ផង ដែរ។ លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖“ប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាតជាងមុន ត្រូវបានកសាងឡើងតាមរយៈសកម្មភាពជាក់ស្តែង និងការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជនទាំងមូល។ ការការពារបរិស្ថាននៅថ្ងៃនេះ គឺការការពារអនាគតរបស់ប្រទេសជាតិ និងជីវិតរបស់មនុស្សជំនាន់ក្រោយ។ ខ្ញុំជឿជាក់ថា ចលនា «ប្រជាជនទាំងមូលរួមគ្នាការពារបរិស្ថាន ដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត» នឹងរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងសង្គមទាំងមូល រួមចំណែកដល់ការកសាងប្រទេសជាតិយើងឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព មនុស្សសាស្ត្រ និងវិបុលភាព”។នៅក្នុងពិធីបំផុសចលនា លោកស្រី ប៊ូយ ធីមិញហ័យ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអំពាវនាវដល់សហគមន៍ឱ្យចាប់ផ្តើមជាមួយនឹងសកម្មភាពជាក់ស្តែង ដូចជា៖ មិនពង្រាយសម្រាម កាត់បន្ថយផលិតផលប្លាស្ទិកប្រើតែម្តង ដាំដើមឈើ ការតម្រៀបកាកសំណល់នៅប្រភពជាដើម។“ដោយមានស្មារតី «ប្រជាពលរដ្ឋម្នាក់ៗជាពលរដ្ឋបៃតង - គ្រួសារនីមួយៗជាលំហបៃតង - តំបន់លំនៅដ្ឋាន ភ្នាក់ងារ និងអង្គភាពនីមួយៗជាសហគមន៍បៃតង» យើងជឿជាក់ថា ចលនាប្រឡងប្រណាំង «ប្រជាជនទាំងមូលរួមដៃការពារបរិស្ថាន ដើម្បីប្រទេសវៀតណាមបៃតង ស្អាត និងស្រស់ស្អាត» នឹងរីកសាយភាយយ៉ាងខ្លាំងក្លាទូទាំងប្រទេស ដោយក្លាយជាចលនាសកម្មភាពជាក់ស្តែង និងជាប្រចាំរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ សកម្មភាពតូចតាចនីមួយៗ របស់យើងនៅថ្ងៃនេះ នឹងរួមចំណែកដល់ការបង្កើតអនាគតបៃតងសម្រាប់សហគមន៍នៅថ្ងៃក្រោយ”។បន្ទាប់ពីពិធីបំផុសចលនា គណៈប្រតិភូបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការសន្យាការពារបរិស្ថានរបស់អ្នកនេសាទ; ប្រគល់អំណោយជូនអ្នកនេសាទ; បើកយុទ្ធនាការសម្អាតឆ្នេរសមុទ្រ Cua Lo; ដាំដើមដូងនៅក្នុងឧទ្យានឆ្នេរសមុទ្រ Cua Lo៕