ព័ត៌មាន

ប្រជាជនជឿទុកចិត្តនិងរំពឹងទុកលើមហាសន្និបាតលើកទី ១៣ របស់បក្ស

មហាសន្និបាតលើកទី១៣របស់បក្សនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ(រូបថត៖ thuonghieucongluan.com.vn)
 

នៅក្នុងសន្និបាតមជ្ឈិមលើកទី ១៤ គណៈកម្មាធិការមជ្ឈឹមបក្សបានសម្រេចចិត្តកោះប្រជុំមហាសន្និបាតលើកទី ១៣ ចាប់ពីថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។

កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេសកំពុងឆ្ពោះទៅមហាសន្និបាតលើកទី ១៣ របស់បក្ស ដោយមានជំនឿទុកចិត្តនិងការរំពឹងទុកយ៉ាងខ្លាំងអំពីទិសដៅ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រទេសជាតិនៅក្នុងអាណត្តិបន្តទៀត។ លោកសាស្ត្រាចារ្យរង -បណ្ឌិត Dang Kim Vui អតីតសាកលវិទ្យាធិការនៃសកលវិទ្យាល័យ Thai Nguyen បានសង្កត់ធ្ងន់ថា៖

« ឯកសារទាំងអស់ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដោយមានការគាំទ្រនិងចូលរួមពីអង្គភាពជាច្រើនផងដែរ។ ការជ្រើសរើសធនធានមនុស្សលើកនេះក៏ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់យោងតាមសេចក្តីសំរេចចិត្តលេខ ៣៥ របស់ការិយាល័យនយោបាយ និងបានកសាងជាគំរោងការណ៍ស៊ីវិលតាមជំហានចំនួន ៥  ហើយប្រជាជនទាំងមូលក៏មានការរំភើបចិត្តនិងជឿជាក់លើការរៀបចំយ៉ាងប្រុងប្រយ័ត្ននិងហ្មត់ចត់ដូចបែបនេះ។ ទាំងអស់នោះគឺជាកត្តាមួយដ៏សែនសំខាន់ក្នុងការទទួលជោគជ័យនៃមហាសន្និបាតបក្សលើកទី ១៣ផងដែរ »។

តាម VOV5 -  វិទ្យុសំឡេងវៀតណាម


top