ព័ត៌មាន

ប្រជាជនជាជនជាតិភាគតិចនិងសាសនិកនៅតំបន់ដីសណ្ដទន្លេ Cuu Long ជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣

រួមជាមួយប្រជាជនក្នុងទូទាំងប្រទេស សហគមន៍ជនជាតិភាគតិចនិង សាសនិកនៅតំបន់ដីសណ្ដទន្លេ Cuu Long កំពុងឆ្ពោះទៅមហាសន្និបាតលើកទី ១៣ របស់បក្សដោយមានជំនឿជឿជាក់ទៅលើជោគជ័យនៃមហាសន្និ បាតលើកនេះ បន្តមានការសម្រេចចិត្តដឹកនាំប្រទេសជាតិអភិវឌ្ឍលើគ្រប់ វិស័យ ហើយធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងផងដែរ។

នៅតាមដងវិថីនានានៅទីក្រុង Can Tho ត្រូវបានតូបតែងដោយផ្ទាំងប៉ាណូស្វាគមន៍មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ (រូបថត៖ laodong.vn)


ចាប់តាំងពីច្រើនឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្ស ជីវភាពរស់នៅ ខាងសេដ្ឋកិច្ចរបស់សាសនិក ទីក្រុង Can Tho ត្រូវបានលើកកំពស់ដោយ ឥតឈប់ឈរ។ លោក Nguyen Quang Trung ប្រធានគណៈកម្មការសាមគ្គី សាសនាកាតូលិកខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho បានចែករំលែកថា៖ “ខ្ញុំជឿជាក់ថា មហាសន្និបាតលើកនេះនឹងដាក់ចេញគោលជំហរ គោល នយោបាយសមស្របទៅតាមបំណងប្រាថ្នារបស់ប្រជាជនដើម្បីបង្កើតឡើងជំហាន លោតផ្លោះយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។ ហើយក្នុង បរិយាកាសដ៏សប្បាយរីករាយនោះ ចំពោះបងប្អូនសាសនិកកាតូលិកយើងផ្ទាល់ គឺយើងមិនចង់បានអ្វីក្រៅពីមហាសន្និបាតលើកនេះនឹងមានកត្តាថ្មីៗ”។

រីឯលោក Thach Sen  ជនជាតិខ្មែរម្នាក់ ប្រធានគណៈគ្រប់គ្រងវត្តមហាទុប នៅទីក្រុង Soc Trang ខេត្ត Soc Trang បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ បងប្អូនជនជាតិខ្មែរទាំងអស់សុទ្ធតែជឿជាក់ទៅលើមាគ៌ា របស់បក្ស គោលនយោបាយរបស់រដ្ឋ ដោយសារវាសមស្របទៅតាមបំណងប្រាថ្នា របស់ប្រជាជន។ សព្វថ្ងៃនេះ សេដ្ឋកិច្ចវៀតណាមកំពុងឈានឡើង ជីវភាព រស់នៅត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលការសិក្សា និងវប្បធម៌ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៣ របស់បក្សនឹង នាំប្រទេសជាតិអភិវឌ្ឍឡើងកំពស់ថ្មី”៕


top