ព័ត៌មាន

ប្រឆាំង រាល់សក្ខីភាពអត្តនោម័តក្នុងការរទប់ទល់គ្រោះអាសន្ន និងគ្រោះធម្មជាតិ


  ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung

 នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅទី​ក្រុងហាណូយ ឧបនាយករដ្ឋ​មន្រ្តីរដ្ឋាភិបាលវៀតណាមលោក​ Trinh Dinh Dung ប្រធានគណកម្មាធិការជាតិទ​ទួលបន្ទុកការទប់ទស់នឹងគ្រោះមហន្តរា​យ និងគ្រោះធម្មជាតិ និងស្វែង​រក​ជួយ​សង្គ្រោះ បានអញ្ជើញធ្វើជា​អធិបតីសន្និសីទបូកសរុបកិច្ចការទប់ទល់នឹងគ្រោះ​ គ្រោះមហន្តរាយ គ្រោះធម្ម​ជាតិ​ និងការស្វែងរកជួយសង្គ្រោះពីឆ្នាំ ២​០១៧ រហូតមកដល់បច្ចុប្បន្ន និង ​អនុវត្តន៍ភារកិច្ចក្នុងឆមាសទី​ ២ ឆ្នាំ​២០១៨។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Trinh Dinh Dung បានវាយតម្លៃថា ពីឆ្នាំ ២០១៧ និងដើមឆ្នាំ ២០១៨ ស្ថាន​ភាព​អាកាស​ធាតុ គ្រោះធម្មជាតិ បន្តមានបម្រែប​ម្រួលយ៉ាងស្មុគស្មាញ ដែល​បណ្ដាល​ឲ្យមាន​ការខូច​ខាតយ៉ាង​ធ្ងន់​ធ្ងរ​ ។ លោកឧបនាយករដ្ឋ​មន្រ្តីបាន​​កោតសរ​សើរ​ស្មារតី និងសកម្មភាពដ៏ប្ដូរផ្ដាច់របស់ក្រសួង​ ស្ថាប័ន និងមូលដ្ឋា​ននានា ព្រមទាំងសង្តត់​ធ្ងន់ទៅលើត​ម្រូវការសំ​ខាន់ៗ ក្នុងកិច្ចការពារអាយុជីវិតរ​បស់ប្រជាជន។ លោក​ Trinh D​inh Dung ក៏បានសង្តត់ធ្ងន់​ទៅលើ ការរាយការណ៍ ព្យាករណ៍ឧតុ​និយម ជល​សាស្ត្រ​ក្នុង​រយៈ​ពេល​កន្លង​​មក​ ​គឺទទួល​​បាន​សមិទ្ធិ​ផល​ជាច្រើន ទោះបីជានៅមានកំហិតក៏​ដោយ។ ដូច្នេះហើយ​​ គប្បីរៀប​ចំផែន​​ទីប​តំ​បន់​​ដែល​រងគ្រោះដោយសា​រទឹកជំនន់កា​របាក់ដី​ស្រុតចុះ ដើម្បីចាត់វិធាន​ការរៀបចំ​​ឡើងវិញ​លំនៅដ្ឋាន​​ជូន​ប្រជាជន​​ផង​​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top