ព័ត៌មាន

ប្រគល់អំណោយបុណ្យតេតដល់អាណិកជនវៀតណាមនៅប្រទេសឡាវ

សហគមន៍ជនវៀតណាមនៅប្រទេសឡាវ ផ្តល់អំណោយបុណ្យតេតដល់អាណិកជនវៀតណាម


នាល្ងាចថ្ងៃទី៣០ ខែមករា (ចំថ្ងៃទី២៨ ខែកត្តិក ឆ្នាំត្រីស័ក) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រារព្ធពិធីប្រគល់អំណោយបុណ្យតេតដល់អាណិកជនវៀតណាម ជនឯកោ ប្រជាជនជួបការលំបាកនិងរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងស្ថានទូត វៀតណាមប្រចាំនៅឡាវ សមាគមទូទៅវៀតណាម សមាគមទីក្រុងវៀងច័ន្ទ ព្រមទាំងបងបង្អូននិងសហគមន៍វៀតណាមមួយចំនួនធំផងដែរ។

អំណោយចំនួន ១៥០ កញ្ចប់ សម្រាប់អាណិកជនវៀតណាមទីក្រុងវៀងចន្ទន៍ក្នុងឆ្នាំនេះ ត្រូវបានបរិច្ចាកពីទឹកចិត្តសប្បុរសរបស់ធុរកិច្ចវៀតណាមដែលកំពុងបណ្តាក់ទុននៅឡាវ ធនាគារបណ្តាក់ ទុនរួមគ្នា ធុរកិច្ចវៀតណាមនៅក្រៅប្រទេស និងជនវៀតណាមដែលកំពុងរស់នៅក្នុងទីក្រុងវៀងចន្ទន៍។ លោកស្រី Phuong Hoa អាណិកជនវៀតណាមនៅឡាវបានសំណេះសំណាលថា៖ “ខ្ញុំរីករាយណាស់ដែលបានទទួលអំណោយដ៏មានអត្ថន័យនេះ ដោយបានមកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅទីក្រុងវៀងចន្ទន៍ និងទស្សនាស្តង់តាំងពិពណ៌នៃប្រទេសវៀតណាម និងឡាវជាមួយអ្នករាល់គ្នា។ ខ្ញុំនិងអ្នករាល់គ្នារីករាយនឹងម្ហូបប្រពៃណីរបស់ប្រជាជាតិវៀតណាម ហើយជាពិសេសបានស្តាប់ចម្រៀងសរសើររដូវផ្ការីក និងសរសើរមាតុភូមិ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top