ព័ត៌មាន

ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien

នាថ្ងៃទី ១៦ ឧសភា ថ្នាក់ដឹកនាំមូលនិធិសប្បុរសធម៌  Kim Oanh បានទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្មាភិបាល យុទ្ធជន ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Ha Tien ខេត្ត Kien Giang។
 

ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien


មូលនិធិសប្បុរសធម៌  Kim Oanh បានប្រគល់អាវភ្លៀងចំនួន ២០០ ឈុត និងទឹកប្រាក់ចំនួន ២០ លានដុងដល់អង្គភាពដើម្បីបំពាក់ធុងចម្រោះទឹកនិងស្តុកទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ នាពេលខាងមុខ មូលនិធិនឹងបន្តជួយឧបត្ថម្ភនូវសំភារៈមួយចំនួនទៀត ដូចជាពិល ថ្នាំបាញ់មូស អាហារកំប៉ុងជាដើម តាមសំណើររបស់ប៉ុស្តិ៍ការពារព្រំដែន។
 

ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien


សូមបញ្ជាក់ដែរថាប៉ុស្តិ៍ការពារព្រំដែន Ha Tien កំពុងគ្រប់គ្រងព្រំដែនគោកនិងសមុទ្រដែលមានប្រវែង ៥០ គីឡូម៉ែត្ររវាងវៀតណាម និងកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top