ព័ត៌មាន

ប្រគល់អំណោយចំនួន ១៣០០ កញ្ចប់ដល់អ្នកជំងឺស្ថិតក្នុងក្របខ័ណ្ឌធានារ៉ាប់រងសុខភាពដែលមានស្ថានភាពលំបាក

នេះគឺជាសកម្មភាពឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - មិនទុកចោលនរណាម្នាក់នៅពីក្រោយ” ដោយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បំផុសឡើង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថាប័នធានារ៉ាប់រងសង្គមនៅទូទាំងប្រទេសបានប្រគល់អំណោយដ៏មានអត្ថន័យចំនួន ១៣០០ កញ្ចប់ដល់អ្នកជំងឺស្ថិតក្នុងក្របខ័ណ្ឌធានារ៉ាប់រងសុខភាព ដែលមានស្ថានភាពលំបាក ហើយកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពក្នុងខេត្តក្រុងចំនួន ៦៣ ទូទាំងប្រទេស។ នេះគឺជាសកម្មភាពឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - មិនទុកចោលនរណាម្នាក់នៅពីក្រោយ” ដោយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បំផុសឡើង។ លោក Nguyen Lan Hieu នាយកមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានឲ្យដឹងថា៖  “ខ្ញុំគិតថានេះជាសកម្មភាពមួយដែលមានសារៈសំខាន់មនុស្សសាស្ត្រនិងមានលក្ខណៈរីកសុះសាយពិតប្រាកដ។ ទោះបីចំនួនប្រជាជនចូលរួមដោយផ្ទាល់នៅពេលនេះមិនច្រើនពេកក្តី ប៉ុន្តែ តាមយោបល់របស់ខ្ញុំ សកម្មភាពលើកនេះនឹងបង្កើតគំរូនិងបង្កើតចលនាជួយឧបត្ថម្ភសម្រាប់អ្នកក្រ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top