ព័ត៌មាន

ប្រគល់រង្វាន់ការប្រឡងសរសេរ “យុវជននិស្សិតវៀតណាមនៅ​ឯបរទេស ជាមួយ​ភារកិច្ច​ការ​ពារ​អធិបតេយ្យភាព​កោះ​សមុទ្រ"​


ប្រគល់រង្វាន់ជូនបេក្ខជន

នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានី​ហាណូយ មជ្ឈឹម​សម្ព័ន្ធ​សមាគមន៍​យុវជន​វៀត​ណាម បាន​សហការជាមួយ​ក្រសួង​ព័ត៌មាន និងផ្សព្វ​ផ្សាយ​រៀប​ចំ​ពិធី​ប្រគល់​រង្វាន់​ការ​ប្រឡង ក្រោម​ប្រធាន​បទ “យុវជន និស្សិត​វៀត​ណាម​នៅ​ឯបរទេស​ជាមួយ​ភារកិច្ច​ការ​ពារ​អធិបតេយ្យភាព​កោះ​សមុទ្រ​វៀត​ណាម​”។

គណៈ​ចាត់​តាំង​ទទួល​បាន​ស្នាដៃ​ចំនួន​២០២ ដែល​ត្រូវ​បាន​ផ្ញើ​ពីប្រទេស​ជាច្រើន​លើ​ពិភពលោក​ដូច​ជា​អាមេរិក អ​ង់គ្លេស បារាំង ចិន កូរ៉េ​ខាង​ត្បូង​ជា​ដើម​។ ថ្លែង​មតិ​នៅ​ទី នេះ លោក Truong Minh Tuan រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​បាន​សង្កត់ ធ្ងន់​ថា៖

​“ចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញ នៅសមុទ្រខាងកើតនាបច្ចុប្បន្ន យុវជន​វៀតណាមម្នាក់ៗ ត្រូវ​លើក​កំពស់​ស្មារតី​ប្រុងប្រយ័ត្ន​យល់​ច្បាស់​និង​ត្រឹម​ត្រូវ​អំពី​ទស្សនៈ​ របស់បក្ស គោលនយោបាយ​ច្បាប់​របស់​រដ្ឋ​ស្ដី​អំពី​ការ​ដោះស្រាយ​បញ្ហា​ នៅសមុទ្រខាងកើត។ មិនទុក​ឲ្យកម្លាំង​អមិត្ត មុខ​សញ្ញា​អាក្រក់​ធ្វើ​ការញុះ​ញង់ បង្ក​អស្ថិរភាព​សង្គម បំបែក​បំបាក់​ផែន​មហា​សាមគ្គី​ជាតិ។ តាម​នោះ​ប្ដេជ្ញាចិត្ត​រក្សា​បរិយាកាស​សន្តិភាព​ស្ថិរភាព ដើម្បី​ជំរុញ​ឲ្យ​​ប្រទេស​​ជាតិ​កាន់​តែ ធ្វើស​មាហរណ​កម្ម​និង​អភិវឌ្ឍន៍”។ 

រ​ង្វាន់លេខ១នៃការប្រឡងឆ្នាំនេះគឺបានទៅលោក Nguyen Dinh Phu និង​លោក Le Quoc Chien នៃ​សមាគមន៍​យុវជន​​និស្សិត​វៀត​ណាម នៅអាមេរិក ដោយ​ស្នាដៃ​ក្រោម​ចំណង​ជើង​ថា “កសាង​ប្រព័ន្ធព័ត៌មាន ទិន្នន័យ​អំពី​កោះ​​សមុទ្រ​វៀតណាម”៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top