
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វា្នន់
នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ ពិធីប្រគល់ពានរង្វាន់សម្រាប់កម្មវិធី “បញ្ញាវ័ន្តវ័យក្មេងដើម្បីការអប់រំ”ឆ្នាំ២០១៦។ កម្មវិធីនេះបានអនុវត្តក្នុងដំណាក់កាល២០១៦-២០២០សំដៅលើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន ជាពិសេសគឺបញ្ញាវ័ន្តវ័យក្មេងរួមចំណែកដល់បុព្វហេតុផ្លាស់ប្តូរថ្មីផ្នែកអប់រំនិងបណ្តុះបណ្តាលតាមរយៈសំណង់នានា និងគំនិតច្នៃប្រឌិតថ្មី។ បន្ទាប់ពីរយៈពេល៥ខែ បំផុសមក កម្មវិធីទទួលបានសំណង់និងគំនិតច្នៃប្រឌិតថ្មីចំនួន២៦៧ ពីសមាជិកសម្ព័ន្ធយុវជន គ្រូបង្រៀននិងបញ្ញាវ័ន្តវ័យក្មេងទូទាំងប្រទេស។ នៅក្នុងពិធី ប្រគល់ពានរង្វាន់គណៈ ចាត់តាំងបានប្រគល់ពានរង្វាន់សម្រាប់សំណង់គំរូនិងគំនិតច្នៃប្រឌិតចំនួន៣។ លោកស្រី Nguyen Thi Nghia អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានឲ្យដឹងថា៖
“ទោះបីជា នេះជាឆ្នាំដំបូងដែលកម្មវិធីបញ្ញាវ័ន្តវ័យក្មេង ដើម្បីការអប់រំបានបំផុសក៏ដោយ ប៉ុន្តែកម្មវិធីនេះទាក់ទាញការចូលរួមរបស់អ្នកនិពន្ធជាច្រើនកុះករ។ នាបច្ចុប្បន្ននេះ ផ្នែកអប់រំត្រូវការគំនិតច្នៃប្រឌិតរបស់យុវជនណាស់ ដើម្បីផ្នែកអប់រំ ពង្រឹងនូវគុណភាពឲ្យបានល្អថែមទៀត។ ក្រសួងអប់រំនិងបណ្តុះ បណ្តាលនឹងស្រាវជ្រាវលើសំណង់ ទទួលពានរង្វាន់លើកនេះ ដើម្បីផ្សព្វផ្សាយ សំដៅ លើកកំពស់គុណភាពអប់រំក្នុងសាលា”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម