ព័ត៌មាន

ប្រគល់ផ្ទះចំនួន៦០ខ្នងនៃកម្មវិធី “ដំបូលកក់ក្ដៅនៅព្រំដែន” ជូនគ្រួសារគាំពារដោយ គោលនយោបាយ គ្រួសារក្រីក្រនៅខេត្ត Quang Ninh

នាថ្ងៃទី១៤ ខែមករា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម និងក្រុមការងារបានចុះសួរសុខទុក្ខ ជូនអំណោយ ដល់កម្មាភិបាល យុទ្ធជននៃកងការពារព្រំដែន និងគ្រួសារគាំពារដោយគោល នយោបាយនៅលើភូមិសាស្ត្រព្រំដែននៃទីក្រុង Mong Cai និងស្រុក Hai Ha ខេត្ត Quang Ninh។

(រូបថត៖ bienphong.com.vn)


លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់ផ្ទះចំនួន ៦០ខ្នងនៃកម្មវិធី “ដំបូលកក់ក្ដៅនៅព្រំដែន” ជូនបណ្ដាគ្រួសារគាំពារដោយគោល នយោបាយ និងគ្រួសារក្រីក្រ; ប្រគល់អំណោយចំនួន២៥០ចំណែកជូនដល់តំណាង គ្រួសារគាំពារដោយគោលនយោបាយ; អាហារូបករណ៍ចំនួន ២៥០ចំណែកជូនសិស្សា នុសិស្សក្រីក្រនៅលើភូមិសាស្ត្រព្រំដែននៃខេត្ត Quang Ninh។

ចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជននៅប៉ូស្តិ៍ការពារ ព្រំដែន Po Hen ប៉ូស្តិ៍ការពារព្រំដែន Quang Duc និងប៉ូស្តិ៍យាមការពារជម្ងឺរាតត្បាត កូវីដ-១៩មួយចំនួន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យបណ្ដាអង្គ ភាពចាំបាច់ត្រូវជំនះលើការលំបាក រៀបចំឲ្យកម្មាភិបាល យុទ្ធជននិងប្រជាជនបណ្ដា ជនជាតិនៅតំបន់ព្រំដែន ទទួលអំណរបុណ្យតេតប្រពៃណីប្រកបដោយក្ដីសប្បាយ រីករាយ សន្សំសម្ចៃនិងសុវត្ថិភាព ធានាភារកិច្ចបង្ការប្រឆាំងជម្ងឺកូវីដ-១៩; រក្សាយ៉ាង ម៉ឺងម៉ាត់ការយាមប្រចាំការ ត្រៀមការប្រយុទ្ធជាស្រេច ហើយបង្កើនការងារល្បាត ត្រួតពិនិត្យស្ថានភាព ការពារយ៉ាងរឹងមាំអធិបតេយ្យភាព ដែនដី សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ជំរុញការឃោសនាអំពីច្បាប់ការពារព្រំដែនវៀតណាមទៅកាន់ប្រជាជននៅតំបន់ព្រំដែនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top