ព័ត៌មាន

ប្រគល់ឋានន្តរស័ក្តិដល់​​នាយ​ទាហាន​វៀតណាមដែលកំពុងបម្រើការងារនៅអង្គការសហប្រជាជាតិ

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងល្អប្រសើររបស់នាយទាហានទាំងពីររូប ត្រូវបានបំពាក់ឋានន្តរស័ក្តិយោធាឆ្នាំ ២០២២ នេះ។
  ពិធីប្រគល់ឋានន្តរស័ក្តិដល់នាយទាហានវៀតណាមដែលកំពុងបម្រើការងារនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)  

នាថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមសំណើរបស់នាយកដ្ឋានរក្សាសន្តិភាព ក្រសួងការពារប្រទេសនិង គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានរៀបចំពិធីប្រគល់ឋានន្តរស័ក្តិ ជាវរសេនីយឯក ដល់លោក Luong Truong Vinh និងឋានន្តរស័ក្តិជាវរសេនីយ៍ទោ ដល់ លោក Nguyen Phuc Dong ដែលកំពុងបម្រើការងារនៅនាយកដ្ឋានប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ។

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងល្អប្រសើររបស់នាយទាហានទាំងពីររូប ត្រូវបានបំពាក់ឋានន្តរស័ក្តិយោធាឆ្នាំ ២០២២ នេះ។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើថា ជាមួយនឹងទំនួលខុសត្រូវថ្មី នាយទាហាននៃកងទ័ពប្រជាជនវៀតណាមនឹងបន្តលើកកំពស់សមត្ថភាពការងារ និងធ្វើសេនាធិការជូនបក្ស រដ្ឋ ក្នុងវិស័យសហប្រតិបត្តិការរក្សាសន្តិភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ ជាពិសេសគឺស្វែងរកឱកាសបង្កើនការចូលរួមរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ក្នុងស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ៕

 

top