នៅចំពោះមុខការខូចខាតដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះធម្មជាតិ រដ្ឋាភិ បាលសហរដ្ឋអាមេរិកបានសម្រេចប្រគល់កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ១,២៥ លានដុល្លារអាមេរិកតាមរយៈអង្គការ CRS នៅប្រទេសវៀតណាមដល់ខេត្ត ក្វាងង៉ាយ យ៉ាឡាយ និងដាក់ឡាក់។
ប្រគល់ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីគាំទ្រប្រជាជននៅភាគកណ្តាលវៀតណាមស្ដារឡើងវិញក្រោយពីគ្រោះធម្មជាតិ។ (រូបថត៖ gialai.gov.vn)
កាលពីថ្ងៃទី ២៣ ខែធ្នូ នៅខេត្ត យ៉ាឡាយ នាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ (ក្រសួងកសិកម្ម និងបរិស្ថាន) សហការជាមួយអគ្គស្ថាន កុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ និងអង្គការ CRS ប្រចាំប្រទេស វៀតណាម បានរៀបចំពិធីប្រគល់ជំនួយសម្រាប់ការស្ដារឡើងវិញក្រោយពីគ្រោះ ធម្មជាតិដល់ប្រជាជននៅក្នុងខេត្តមួយចំនួន នៅភាគកណ្តាលវៀតណាម។
នៅចំពោះមុខការខូចខាតដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះធម្មជាតិ រដ្ឋាភិ បាលសហរដ្ឋអាមេរិកបានសម្រេចប្រគល់កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ១,២៥ លានដុល្លារអាមេរិកតាមរយៈអង្គការ CRS នៅប្រទេសវៀតណាមដល់ខេត្ត ក្វាងង៉ាយ យ៉ាឡាយ និងដាក់ឡាក់។
ថ្លែងនៅក្នុងពិធីនេះ លោក ង្វៀន វ៉ាន់ទៀន អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទំនប់និងបង្ការទប់ទល់នឹងគ្រោះធម្មជាតិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក៏ដូចជាអង្គការ CRS ដែលបានជួយឧបត្ថម្ភដោយទាន់ ពេលវេលា ដល់ប្រជាជនវៀតណាមដើម្បីស្ដារលំនឹងជីវភាពឡើងវិញក្នុងពេលឆាប់ៗ ក្រោយពីគ្រោះធម្មជាតិ៕