ព័ត៌មាន

ប្រគល់ជូនមេដាយដើម្បីបុព្វហេតុបណ្តុះបណ្តាលចំពោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានប្រគល់មេដាយ “ដើម្បីបុព្វហេតុបណ្តុះបណ្តាលនិងបំប៉នទ្រឹស្តីនយោបាយ” ជូនដល់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម Kamal Malhotra។

លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានប្រគល់មេដាយ “ដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលជំនាញនយោបាយ” ជូនលោក Kamal Malhotra (រូបថត៖ TTXVN)


លោក Kamal Maholtra បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការរៀបចំនិងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់ឋានៈនិងតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់វៀតណាម នៅក្នុងប្រព័ន្ធទីភ្នាក់ងារអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក និងគំនិតផ្តួចផ្តើមនានាដើម្បីលើកកម្ពស់ការផ្តល់អំណាចដល់ស្ត្រី សមភាពយេនឌ័រ សន្តិភាពនិងសន្តិសុខតំបន់ សន្តិសុខពិភពលោក និងការលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការខាងត្បូង - ខាងត្បូង ការរក្សាសន្តិភាពពិភពលោក សកម្មភាពបោសសំអាតគ្រាប់មីននៅវៀតណាម គម្រោងអភិវឌ្ឍន៍សហគមន៍ជាដើម។ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ លោក Kamal Malhotra គាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍និងពិគ្រោះយោបល់គោលនយោបាយស្តីពីជំងឺរាតត្បាតនិងគៀងគរជំនួយវ៉ាក់សាំងបង្ការកូវីដ -១៩ និងសំភារៈបរិក្ខាពេទ្យសម្រាប់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top