ព័ត៌មាន

ប្រកាស​បទចម្រៀង​​ផ្លូវ​ការ​នៃ ​ SEA Game ៣១

បទចម្រៀងនេះបានបង្ហាញពីសារនៃការអភិវឌ្ឍ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងមិត្តភក្កិអន្តរជាតិ ជាមួយនឹងពាក្យស្លោកនៃស៊ីហ្គេម ៣១ គឺ “ដើម្បីតំបន់អាស៊ីអាគ្នេយ៍ដ៏រឹងមាំ”
  អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong ជូនផ្កាដល់តន្ត្រីករ Huy Tuan (រូបថត៖ Ngoc Anh)  

នាថ្ងៃទី២០ ខែមិនា នៅទីក្រុងហាណូយ ក្នុងក្របខណ្ឌនៃ” កម្មវិធីរុងរឿងកីឡា​វៀតណាម” គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) បានប្រកាសបទចម្រៀងផ្លូវការរបស់ស៊ីហ្គេម ៣១ ដែលមានចំណងជើងថា “ចូរចែងចាំងពន្លឺ” (ឈ្មោះជាភាសាអង់គ្លេសគឺ Let's shine) របស់អ្នកនិពន្ធ Huy Tuan ច្រៀងដោយតារាចម្រៀង២រូបគឺ Tung Duong និង Van Mai Huong សម្តែងដោយផ្ទាល់នៅក្នុងកម្មវិធី។

បទចម្រៀងនេះមានចង្វាក់ភ្លេងរីករាយ ខ្លាំងមាំមួន បង្កើតថាមពល និងនាំមកនូវមោទនភាពសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ដែលបានប្រព្រឹត្តិទៅនៅវៀតណាម។ ខ្លឹមសារនៃបទចម្រៀងបានបង្ហាញយ៉ាងច្បាស់លាស់នូវស្មារតីអង់អាចក្លាហានមោះមុត និងមោទនភាពរបស់ប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាម។

បទចម្រៀងនេះបានបង្ហាញពីសារនៃការអភិវឌ្ឍ សាមគ្គីភាព និងមិត្តភាពរវាង​វៀតណាមនិងមិត្តភក្កិអន្តរជាតិ ជាមួយនឹងពាក្យស្លោកនៃស៊ីហ្គេម ៣១ គឺ “ដើម្បីតំបន់អាស៊ីអាគ្នេយ៍ដ៏រឹងមាំ”៕

 

top