ព័ត៌មាន

ប្រកាសរបាយការណ៍នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧


 ប្រកាសរបាយការណ៍នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧

ក្រសួងឧស្សាហពាណិជ្ជកម្ម​បានរៀបចំពីធីប្រកាសរបាយការណ៍​ នាំចេញនាំចូលវៀតណាមឆ្នាំ​ ២០១៧​ នាព្រឹក​ថ្ងៃទី២២​ ខែមីនា ​ឆ្នាំ​២០១៨។ តាម​របាយការណ៍ នេះ ​ឆ្នាំ ២​០១៧ ត្រូវបានវាយ​តំលៃជា​ឆ្នាំជោគ​ជ័យ​របស់​ការនាំ​ចេញ។​ នេះជា​ លើកដំបូងដែលការនាំចេញ​របស់វៀត​ណាមហូសកំ​រិត ២០០ ពាន់លានដុ​ល្លា អាមេរិក។ ក្នុ​ងឆ្នាំ ២០១៧​ ទាំងមូ​ល​ការនាំ​ចេញរបស់វៀតណាមទទួលបាន​ជាង​ ២១៤ ពាន់លានដុល្លាអាមេរិក ​កើនឡើ​ង ​២១% បើ​ប្រៀប​នឹង​ឆ្នាំ ២០១៦ ហូសពី គោលដៅដែល​រដ្ឋសភានិងរដ្ឋាភិបាលវៀតណា​ម ប្រគល់ឲ្យក្រសួង​ឧស្សាហពា ណិជ្ជកម្ម​។ កំណើននៃការនាំចេញបា​នរួមចំណែកសំខាន់ក្នុងកា​រកំណើន​ GDP កែទម្រង់ជញ្ជីងទូទាត់​ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ជះឥ​ទ្ធិពលដ៏ទូលំទូលាយ​ជំរុញ ​ផលិត​កម្ម បង្កើត​ការងារ​ធ្វើនិង​លើកកំ​ពស់ចំណុល​សំរាប់​ពលករ​។ ក្រៅ​ពីល្បឿន កំណើនវិជ្ជមាន ធានាឲ្យបានទិសដៅដែ​លបានដាក់ចេញនៅយុទ្ធសាស្ត្រ​នាំចេ​ញ នាំចូលទំនិញ​ដំណាក់​កាល​ ២០១១-២០២០ កំណ​ត់ទិស​ដៅដ​ល់ឆ្នាំ ​២០៣០៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top