ព័ត៌មាន

ប្រកាសគណប្រតិភូយុវជនវៀតណាម ដែលចូលរួម SSEAYP ឆ្នាំ២០១៩


 ប្រកាសគណប្រតិភូយុវជនវៀតណាម ដែលចូលរួម SSEAYP ឆ្នាំ២០១៩ (រូបថត៖ គណចាត់តាំង)
 

 គោលដៅនៃកម្មវិធីនេះគឺ បង្កើនការយល់ដឹងគ្នា ចំណងសាមគ្គីភាព មិត្តភាពរវាងជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​។
 
កម្មវិធីនាវាយុវជន​អាស៊ីអាគ្នេយ៍ - ​ជប៉ុន (The Ship for Southeast Asian and ​Japanese Youth Programm​e; ហៅកាត់​ថា​៖ SSEAYP) គឺជាកម្ម​វិធីផ្លាស់ប្តូរ​យុវជន​អន្តរជាតិ​ប្រចាំឆ្នាំ​ដែល​រៀប​ចំ​ឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន​និង​ប្រទេស​ជាសមាជិកអាស៊ា​ទាំង ១០។​ គោលដៅនៃកម្មវិធីនេះគឺ បង្កើ​នកា​រយល់ដឹងគ្នា ចំណងសាមគ្គីភា​ព មិត្តភាព​រវាង​ជប៉ុន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
 
ដំណើរការ   SSEAYP ឆ្នាំ ២០១៩ នឹងឆ្លងកាត់ប្រទេសចំនួន ៥ គឺ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី​​ចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ១៣ ខែធ្នូ។យុវជនក្នុងតំបន់នឹងមានឱកាសពង្រីកចក្ខុវិស័យ ឆ្ពោះទៅ​ពិភព​លោក ក៏ដូចជាពង្រីករាល់សម្ថភាពរបស់​ខ្លួនតាមរយៈសកម្មភា​ព​នៃនាវា Nippon Maru ។
​ 
ជាពិសេស គោលដៅដំបូងក្នុងដំណើរ SSEAYP ឆ្នាំ ២០១៩ គឺជាវៀតណាម។ នាវា Nippon Maru នឹងចូលចត​នៅទីក្រុង​ហូជីមិញ​ នាថ្ងៃទី​១០ ខែតុលា ហើយនឹងស្នាក់នៅទីនេះ​ក្នុងរយៈ​ពេល ៣ ថ្ងៃ។ នេះគឺជា​ឱកា​ស​ដ៏មាន​តម្លៃ​សម្រាប់​គណៈ​ប្រតិភូវៀតណាមសំដៅឧ​ទ្ទេសនាម និងផ្សព្វផ្សាយ​អត្តសញ្ញាណ​វប្បធម៌​របស់​ប្រទេសជាតិ​ទៅកាន់មិត្ត​ភក្តិអន្តរ​ជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top