ព័ត៌មាន

ប្រកាសក្រុមសហគ្រាសធំបំផុតទាំង ៥០០ នៅវៀតណាម

ឆ្លងកាត់រយៈពេល ១៦ ឆ្នាំ នៃការកកើត និងអភិវឌ្ឍន៍មក ពាណិជ្ជសញ្ញា VNR 500 បានក្លាយទៅជាជើងទម្រជួយឧបត្ថម្ភដល់សហគ្រាសបង្កើតឡើងកិត្យានុភាពនៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាផ្សព្វផ្សាយរូបភាពដល់អតិថិជន ដៃគូ និងវិនិយោគិនយ៉ាងច្រើនកុះករ។
  ពិធីប្រកាសក្រុមសហគ្រាសធំបំផុតទាំង ៥០០ នៅវៀតណាម (VNR500) (រូបថត៖ haiquanonline.com.vn)  

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រុមហ៊ុនភាគហ៊ុន របាយការណ៍វាយតម្លៃវៀតណាម (Vietnam Report) បានសហការជាមួយកាសែតអេឡិចត្រូនិក VietNamNet រៀបចំពិធីប្រកាសក្រុមសហគ្រាសធំបំផុតទាំង ៥០០ នៅវៀតណាម (VNR500) និងក្រុមក្រុមហ៊ុនដែលមានកិត្យានុភាពផ្នែកឱសថសាស្ត្រ - ភស្តុភារ - ទេសចរណ៍ - ដឹកជញ្ជូនអ្នកដំណើរ - ចំណីសត្វក្នុងឆ្នាំ ២០២២។ តំណាង Vietnam Report បានឲ្យដឹងថា ក្នុងបរិបទថ្មី បណ្ដាសហគ្រាស VNR500 និងក្រុមហ៊ុន ដែលមានកិត្យានុភាពទាំង ១០ លើវិស័យស្នូលៗបានរក្សាយ៉ាងរឹងមាំនូវឋានៈ និងតួនាទីជាក្បាលម៉ាស៊ីននៃខឿនសេដ្ឋកិច្ចជាតិ បង្ហាញឬទ្ធានុភាព និងភាពធន់យ៉ាងខ្លាំងក្លា ដើម្បីជំនះពុះពារលើជំងឺរាតត្បាត និងស្ដារសកម្មភាពផលិតកម្ម អាជីវកម្មឡើងវិញជាជំហានៗ។ ឆ្លងកាត់រយៈពេល ១៦ ឆ្នាំ នៃការកកើត និងអភិវឌ្ឍន៍មក ពាណិជ្ជសញ្ញា VNR 500 បានក្លាយទៅជាជើងទម្រជួយឧបត្ថម្ភដល់សហគ្រាសបង្កើតឡើងកិត្យានុភាពនៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាផ្សព្វផ្សាយរូបភាពដល់អតិថិជន ដៃគូ និងវិនិយោគិនយ៉ាងច្រើនកុះករផងដែរ៕


top