ព័ត៌មាន

ប្រកាសការនាំចេញផ្លែមៀន Son La

នាថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៩ នៅស្រុក Song Ma ខេត្ត Son La បានរៀបចំពិធី ប្រកាសការនាំចេញផ្លែមៀន Son La ទៅកាន់​ទីផ្សារអាមេរិកនិងចិន។
 
ស្រុក Song Ma នៃខេត្ត Son La ជាស្រុកមួយក្នុងចំណោមស្រុកដែលមាន ផ្ទៃដីដាំដើមមៀនធំបំផុតទូទាំងប្រទេស ដោយ​៦៧០០ហិកតា ដែលក្នុងនោះមាន ៣០០ហិកតា ត្រូវបានដាំនិងថែទាំតាមបទដ្ឋាន VietGap និង២២ហិកតា​ ត្រូវបានផ្ដល់សច្ចាប័ណ្ណដាំផ្លែមៀននាំចេញ។ ក្នុងឆ្នាំ២០១៨ ស្រុក Song Ma បាននាំ​ចេញ​ផ្លែ​មៀន​ស្រស់​ចំនួ​ន​៣០០​តោនទៅឯបរទេស ហើយក្នុងឆ្នាំ២០១៩ គ្រោងនឹងនាំចេញផ្លែមៀនចំនួន៦០០០តោនទៅកាន់អាមេរិក កូរ៉េខាង​ត្បូង​និង ចិន ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top