ចំណុចសំខាន់ៗ

ប្តេជ្ញាចិត្តកសាងការទូតសេដ្ឋកិច្ច ដើម្បីបម្រើការអភិវឌ្ឍ

បន្ទាប់ពីធ្វើការជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅទីផ្សារបរទេសចំនួន ១៧៦ ដើម្បីស្វែងរកដំណោះស្រាយអំពីការជំរុញពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២២និងទិសដៅដល់ឆ្នាំ ២០២៥ នោះ នាថ្ងៃទី ១៩ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រធានស្ថានបេសកកម្មតំណាងវៀតណាមនៅឯបរទេសស្តីពីការជំរុញការអនុវត្ត

បន្ទាប់ពីធ្វើការជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅទីផ្សារបរទេសចំនួន ១៧៦ ដើម្បីស្វែងរកដំណោះស្រាយអំពីការជំរុញពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២២និងទិសដៅដល់ឆ្នាំ ២០២៥ នោះ នាថ្ងៃទី ១៩ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រធានស្ថានបេសកកម្មតំណាងវៀតណាមនៅឯបរទេសស្តីពីការជំរុញការអនុវត្តការងារការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍ជាតិ។

យោងតាមសារាចរណែនាំលេខ ១៥-CT/TW ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ ស្តីពីការទូតសេដ្ឋកិច្ចក្នុងការអភិវឌ្ឍន៍ដល់ឆ្នាំ ២០៣០ របស់គណៈលេខាមជ្ឈិមបក្ស ការដឹកនាំការងារការទូតសេដ្ឋកិច្ច ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវចំណុច​សំខាន់ៗ ផ្តោតការយកចិត្តទុកដាក់លើផលប្រយោជន៍ជាតិ-ប្រជាជាតិ ប្រសិទ្ធភាពជាលក្ខណៈវិនិច្ឆ័យកំពូលក្នុងការអនុវត្តសកម្មភាពការទូតសេដ្ឋកិច្ច។

នៅក្នុងរបាយការណ៍ការងារការទូតសេដ្ឋកិច្ចឆ្នាំ ២០២២ ក្រសួងការបរទេសបានបញ្ជាក់ថា ចំណុចសំខាន់ចំនួន ៦ សម្រាប់ការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងកិច្ចការបរទេស នាពេលខាងមុខ រួមទាំងការអនុវត្តឱ្យបានហ្មត់ចត់នូវសេចក្តីណែនាំលេខ ១៥ -CT/TW របស់គណៈលេខាមជ្ឈិមបក្ស ចាប់ពីនោះ​​បានកំណត់ទិសដៅសំខាន់និងបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងការអនុវត្តការទូតសេដ្ឋកិច្ច បន្តលើកកម្ពស់ភាពខ្លាំងនៃវិស័យការទូតក្នុងការស្រាវជ្រាវ ការព្យាករណ៍ និងការគាំទ្រជាក់ស្តែងសម្រាប់ការគ្រប់គ្រងរបស់រដ្ឋាភិបាល ទាញយកផលប្រយោជន៍ពីសកម្មភាពការទូត ជាពិសេសការទូតជាន់ខ្ពស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមមុខ  ជំរុញយ៉ាងខ្លាំងក្លានូវកត្តាជំរុញកំណើនថ្មី និងគាំទ្រដល់វិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងតំបន់ និងអាជីវកម្ម នាពេលខាងមុខ។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានដឹកនាំថា យើងត្រូវឆ្លៀតយកនិងលើកកម្ពស់ឱកាស និងគុណសម្បត្តិទាំងអស់ ដើម្បីអភិវឌ្ឍន៍ប្រទេស បន្តជំរុញកម្លាំងខ្លាំងទាំងបីនៃសេដ្ឋកិច្ច រួមមាន ការប្រើប្រាស់ ការវិនិយោគ និងការនាំចេញ ទន្ទឹមនឹងនេះ យើងឆ្ពោះទៅ​រកទីតាំងរបស់​វៀត​ណាម​ក្នុង​សង្វាក់​ផលិតកម្ម និង​ផ្គត់ផ្គង់​សកល។

នាពេលខាងមុខ វិស័យការទូតត្រូវឆ្លៀតយកនិងលើកកម្ពស់យ៉ាងប្រសិទ្ធភាព​​ប្រៀបខ្លាំងនិងសក្កានុពលរបស់ប្រទេសជាតិ និងសកម្មក្នុងនវានុវត្តន៍ស្ថានភាពសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់ប្រទេស។ ការរីយាល័យតំណាងវៀតណាមនៅឯបរទេសបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារបង្កើតទំនាក់ទំនងជាមួយប្រទេសសាម៉ី ផ្សព្វផ្សាយសារ និងរូបភាពរបស់វៀតណាមជាមួយនឹងមូលដ្ឋានគ្រឹះសំខាន់ៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ ដោយផ្តោតលើការបង្កើតលក្ខខណ្ឌសម្រាប់ការផ្តល់ទិដ្ឋាការសម្រាប់ភ្ញៀវអន្តរជាតិ រួមនឹងការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានល្អនូវការការពារប្រជាពលរដ្ឋ។

វិស័យការទូតត្រូវលើកកម្ពស់ការផ្លាស់ប្តូរថ្មីក្នុងការគិត ភាពក្លាហាន របកគំហើញ និងការច្នៃប្រឌិតក្នុងការងារការទូតសេដ្ឋកិច្ច ដោយឈរលើគោលការណ៍រក្សា ភាពរឹងមាំ ការប្រុងប្រយ័ត្ន ភាពខ្ជាប់ខ្ជួនក្នុងគោលដៅ និងភាពស្មោះត្រង់ និងភាពបន្ទាបខ្លួន។ ក្នុងនោះ ផ្តោតលើការលើកកម្ពស់ការធ្វើពិពិធកម្មទីផ្សារ និងការធ្វើពិពិធកម្មផលិតផល; លើកកម្ពស់សក្តានុពលនៅក្នុងទីផ្សារដៃគូ FTA; ពង្រីកទីផ្សារទៅកាន់អឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាមេរិកខាងត្បូង អាស៊ីខាងត្បូង អាហ្វ្រិក អូស្ត្រាលី; ព្រមទាំងបង្កើនភាពចម្រុះនៃខ្សែសង្វាក់ផ្គត់ផ្គង់។

លើសពីនេះ បង្កើនការស្វែងរកដៃគូ ការតភ្ជាប់អាជីវកម្មក្នុងស្រុក និងបរទេស; ឆ្ពោះទៅរកការទាក់ទាញធនធានខាងក្រៅសម្រាប់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ការដឹកជញ្ជូន ថាមពល ការផ្លាស់ប្តូរឌីជីថល តំបន់ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អប់រំ ... គាំទ្រអាជីវកម្មវៀតណាមទៅវិនិយោគនៅបរទេស; ថែមទាំង ព្រមាន បង្កា ការពារ និងដោះស្រាយហានិភ័យ និងវិវាទ ប្រកបដោយសកម្ម។

 

ជាមួយនឹងការួបរួម និងការឯកភាពគ្នានៃវិស័យការទូត ការិយាល័យតំណាងនៅក្រៅប្រទេស ក្រសួង មន្ទីរនានា មូលដ្ឋាន និងអាជីវកម្ម អនុវត្តទិសស្លោករបស់វិស័យការទូត  ប្រកបដោយប្រសិទ្ធភាព មនោសញ្ចេតនា ស្មោះត្រង់ ជឿជាក់ ស្មើភាព គោរព ប្រសិទ្ធភាព និងអភិវឌ្ឍន៍រួម វៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងសំខាន់ជាងនេះ បន្តរួមចំណែកថែមទៀតក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស ដើម្បីប្រជាជនមានសេចក្តីសុខ សេចក្តីចម្រើន សុភាមង្គោល ។/

 


top