អគារលំដាប់ខ្ពស់ៗមួយចំនួននៅក្នុងតំបន់ បាសន ង្វៀន ហឺវកាញ និង តូន ឌឹកថាំង ឆ្ពោះទៅអគារ Landmark ៨១។
សម្រស់នៃភ្លើងភ្លឺចែងចាំង ដ៏ទាក់ទាញនៃអគារខ្ពស់ៗទំនើបៗជាច្រើនក្នុងសង្កាត់ សៃហ្គន នៅពេលរាត្រី។
អគារ និងសំណង់ជាច្រើនត្រូវបានភ្លើងចែងចាំងពន្លឺតាមបណ្តោយទន្លេ សៃហ្គន។
ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ សង្កាត់ សៃហ្គន ដាក់ដំណើរការជាផ្លូវការនាំមកនូវការរំពឹងទុកសម្រាប់ការអភិវឌ្ឍ "ទីក្រុងដ៏សម្បើម" លំដាប់តំបន់។
ប្រៃសណីយ៍ទីក្រុងហូជីមិញត្រូវបានសាងសង់ឡើងចាប់ពីឆ្នាំ ១៨៨៦ - ១៨៩១។ អគារនេះរួមចំណែកដល់ទេសភាពបរិយាកាសស្ថាបត្យកម្មជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ពិសេសសម្រាប់សង្កាត់សៃហ្គន។
រោងមហោស្រពទីក្រុងស្ថិតតាមដងវិថី ដុងខើយ គឺជារោងមហោស្រពមជ្ឈមណ្ឌល ពហុគោលបំណង ជំនាញខាងការសម្តែងសិល្បៈលើឆាក និងព្រឹត្តិការណ៍សំខាន់ៗ។ នេះជារោងមហោស្រពមួយក្នុងចំណោមរោងមហោស្រពចំណាស់ជាងគេសាងសង់ឡើងតាមស្ថាបត្យកម្មអឺរ៉ុបខាងលិច ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមមួយនៅក្នុងទីក្រុងហូជីមិញ។
ទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ – សំណង់ស្ថាបត្យកម្ម កសាងតាំងពីឆ្នាំ ១៨៨៩ ហើយសម្រេចរួចរាល់ឆ្នាំ ១៩០៩។ ឆ្នាំ ២០២០ សំណង់អគារទទួលស្គាល់ជាកេរដំណែលសិល្បៈថ្នាក់ជាតិ។