ព័ត៌មាន

ប៉ូឡូញនិងសាធារណរដ្ឋឆែកជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

អ្នកតំណាងនៃនាយកដ្ឋានទុកបម្រុងយុទ្ធសាស្ត្រជាតិប៉ូឡូញបានបញ្ជាក់ថា ទីភ្នាក់ងារនេះនឹងសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសទាំងពីរ ដើម្បីអាចផ្តល់វ៉ាក់សាំងចំនួន ៣ លានដូស ដល់វៀតណាមក្នុងពេលឆាប់ៗនេះ។

វ៉ាក់សាំង Astra Zeneca ជាង ៥០០.០០០ ដូសសម្រាប់បង្ការកូវីដ ១៩ ដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលប៉ូឡូញសម្រាប់វៀតណាមបានដល់ទីក្រុងហូជីមិញនៅថ្ងៃទី ២១ ខែសីហា


នាថ្ងៃទី ២០ ខែសីហា នៅអាកាសយានដ្ឋាន Warsaw Chopin ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំប្រទេសប៉ូឡូញលោក Nguyen Hung បានចូលរួមពិធីប្រគល់វ៉ាក់សាំង Astra Zeneca បង្ការជំងឺកូវីដ ១៩ ចំនួនជាង ៥០ ម៉ឺនដូស ដែលជាជំនួយឧបត្ថម្ភរបស់ប៉ូឡូញជូនដល់វៀត ណាម។ ជើងវ៉ាក់សាំងនេះបានមកដល់ទីក្រុងហូជីមិញនៅថ្ងៃ ២១ សីហា។ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ូឡូញនឹងបញ្ជូនសម្ភារៈពេទ្យនិងឧបករណ៍ការ ពារជាង ៨ តោនទៅឱ្យប្រទេសវៀតណាមដើម្បីបម្រើដល់ការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ ១៩។ អ្នកតំណាងនៃនាយកដ្ឋានទុកបម្រុងយុទ្ធសាស្ត្រជាតិប៉ូឡូញបានបញ្ជាក់ថា ទីភ្នាក់ងារនេះនឹងសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសទាំងពីរ ដើម្បីអាចផ្តល់វ៉ាក់សាំងចំនួន ៣ លានដូស ដល់វៀតណាមក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះដែរ តាមគម្រោង វ៉ាក់សាំងបង្ការកូវីដ-១៩  ចំនួន ២៥០.០០០ ដូស របស់សាធារណរដ្ឋឆែក នឹងមកដល់វៀតណាមនៅសប្តាហ៍ក្រោយ។ សាធារណរដ្ឋឆែកក៏បានផ្ទេរឡើងវិញឲ្យវៀតណាមវ៉ាក់សាំងចំនួន ៥០០.០០០ ដូសនិងឧបករណ៍ធ្វើតេស្តរហ័សមួយចំនួនដល់ប្រទេស វៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top