មុខរបររបស់ប្រជាជនវៀតណាម

ប៉ាតេសាច់ជ្រូក ប៉ាតេចៀន អឿកឡេ (Uoc Le)

ភូមិធ្វើប៉ាតេសាច់ជ្រូក ប៉ាតេចៀន អឿក​ឡេ (Uoc Le) ស្រុក ថាញអ័រ (Thanh Oai) រដ្ឋធានី

 

ពិសេសជាងនេះទៅទៀត ចាប់ពីភូមិសិប្បកម្ម ប្រជាជននៅក្នុងភូមិបានសាងសង់​ម៉ាក់ប៉ាតេសាច់​ជ្រូក​ ប៉ាតេចៀន​ អឿក​ឡេ (Uoc Le) ជាច្រើនដែលមានវត្តមាននៅគ្រប់ទិសទីនៃប្រទេស។

ជារៀងរាល់ឆ្នាំ នៅថ្ងៃ ១៥ កើត​ ខែ​មិគសិរ ភូមិធ្វើ​ប៉ាតែសាច់ជ្រូក សាច់​ប៉ាតេចៀន អឿក​ឡេ (Uoc Le) បាន​រៀបចំ​​បុណ្យ​​របស់ភូមិ អ្នក​ស្រុកនៅទូទាំង​ប្រទេស​ និង​ឯបរទេស​បាន​ជុំ​គ្នាចូលរួមក្នុង​បុណ្យ​របស់ភូមិ ដើម្បី​លើកតម្កើងមុខរបរធ្វើ​ប៉ាតេសាច់​ជ្រូក​របស់​ជីដូន​ជីតា។ យុវជន​​កាប់ជ្រូក ​បុក​សាច់​ជ្រូក​ពេញ​​រាត្រី បងប្អូន​ប្រជាជន​​​ជួប​ជុំគ្នា និងវេច​ខ្ចប់​សាច់​ជ្រូក នៅទីធ្លាអារាមភូមិ។ ប៉ាតេសាច់ជ្រូក​ចៀន​​​ឈ្ងុយ​ឆ្ងាញ់ ​​ប៉ាតេសាច់ជ្រូក​ស្ងោរ​ក្តៅ​ដែល​គឺជា​ផលិតផលពិសេស​ ដើម្បី​ប្រជាជន​ក្នុ​ងភូមិ​សែន​​​​អ្នក​បង្កើត​ភូមិ (វៀតណាម​គេ​ហៅ​ថា ថាញ​ហ័ង​ឡាង (Thanh Hoang lang)

គ្រួសាររបស់លោក ហ័ង​បាហឹប (Hoang Ba Hop) នៅតែរក្សាបាននូវវិធីសាស្រ្តប្រពៃណីនៃការបុកសាច់​ជ្រូក។

បន្ទាប់ពី​បុកសាច់​ជ្រូក​រួច​នឹង​វេចខ្ចប់ក្នុង​ស្លឹក​ចេក ​គេ​យក​ទៅស្ងោរ។
 ផលិតផល​ប៉ាតេ​សាច់​ជ្រូក​បាន​ប្រជាជនភូមិ អឿក​ឡេ (Uoc Le) គោរព​ជូន​ដូនតា​ ក្នុង​ថ្ងៃ​បុណ្យរបស់​ភូមិ​ និង​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ  

លោក ហ័ង​បាហឹប (Hoang Ba Hop) មកពីភូមិ អឿក​ឡេ (Uoc Le) ចែករំលែកថា គ្រួសាររបស់គាត់តែងតែក្រោកពីគេងនៅម៉ោង ៣ ទៀបភ្លឺ ដើម្បីបុកសាច់ជ្រូក ធ្វើប៉ាតេសាច់ជ្រូក ហើយយក​ទៅលក់នៅផ្សារនៅពេលព្រឹកព្រលឹម។ បន្ទាប់ពីកូនប្រុស និងចៅប្រុសរបស់គាត់បានចាប់យកអាជីពប្រពៃណីនេះ គាត់ក៏បានវិនិយោគលើម៉ាស៊ីនកិនសាច់ក្រកបន្ថែមទៀត និងបើកសិក្ខាសាលាមួយ។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គ្រួសារ​គាត់​ធ្វើ​សាច់​ជ្រូក​ក្រឡុក​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ។

ថ្វីត្បិតតែមានម៉ាស៊ីន​​ដែល​​ប្រើប្រាស់​ក្នុង​ដំណើរការ​ធ្វើ​ប៉ាតេសាច់​ជ្រូក​ក៏ដោយ ក៏ប្រជាជនភូមិ​ អឿក​ឡេ ( Uoc Le) នៅតែរក្សារូបមន្ត និងប្រការអាថ៌កំបាំងប្រពៃណីរបស់ភូមិសិប្បកម្ម ដូច្នេះរសជាតិនៃប៉ាតេ​សាច់​ជ្រូក​ អឿក​ឡេ (Uoc Le) អាចបង្កើត​បាន​ដោយអ្នកភូមិ មិន​ច្រឡំ​នឹងផលិតផលប៉ាតេសាច់ក្រកផ្សេងទៀត។

បច្ចុប្បន្ននេះ មុខរបរធ្វើប៉ាតេសាច់ជ្រូក អឿក​ឡេ (Uoc Le) មានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសប្រជាជនភូមិ អឿកឡេ (Uoc Le) ដែលរក្សាប្រការអាថ៍កំបាំងរៀងៗ ខ្លួន បានបង្កើតម៉ាកយីហោដែលរួមផ្សំជាមួយប្រពៃណីគ្រួសារ ដូច្នេះហើយទើបពួកគេបើកហាងលក់ប៉ាតេសាច់ជ្រូក​ នៅទូទាំងរដ្ឋធានីហាណូយ (Ha Noi) និងខេត្តនានានៃប្រទេសវៀតណាម។ ជាគំរូ​គឺ​ប៉ាតេសាច់​ជ្រូក អឿកឡេ (Uoc Le) ស្វឹន​ហឿង (Xuan Huong) ប៉ាតេសាច់ជ្រូក​ ប៉ាតេចៀន  អឿកឡេ (Uoc Le) ភុកឡុកថ (Phuc Loc Tho)... គឺជាម៉ាក់​យីហោដែលបង្កើតឡើងដោយប្រជាជនភូមិ អឿក​ឡេ (Uoc Le)

ប៉ាតេសាច់​ជ្រូក ប៉ាតេចៀន  អឿក​ឡេ (Uoc Le) មានរសជាតិឆ្ងាញ់ និងទាក់ទាញសម្រាប់អ្នកទទួលទាន ។

  ប៉ាតេសាច់​ជ្រូក ប៉ាតេចៀន  អឿក​ឡេ (Uoc Le) ​បាន​វេច​ខ្ចប់​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន ហើយនៅ​តែ​រក្សា​រសជាតិ​ប្រពៃណី។

អតិថិជនជឿជាក់ ក្នុងការជ្រើសរើសប៉ាតេសាច់ជ្រូក និង​ប៉ាតេសាច់ជ្រូក​ចៀន អឿកឡេ (Uoc Le) នៃ​​កន្លែងធ្វើ​ប៉ាតេសាច់ជ្រូក​ និង​ប៉ាតេចៀន​ ស្វឹន​ហឿង (Xuan Huong)

លោកស្រី ហ័ង​ធី​អាញ់ ​(Hoang Thi Oanh) នាយិកាម៉ាក់យីហោ ប៉ាតេសាច់​ជ្រូក អឿកឡេ (Uoc Le) ស្វឹន​ហឿង (Xuan Huong) មានប្រសាសន៍ថា គ្រួសាររបស់គាត់មានការផលិតសាច់ប៉ាតេ ៣ ជំនាន់ តាំងពីការផលិតប៉ាតេសាច់ជ្រូក​ តាម​ទ្រង់ទ្រាយលក្ខណៈគ្រួសារតូចមួយ លោកស្រី អាញ់ (Oanh) បានបង្កើតកន្លែងផលិត​ប៉ាតេសាច់ជ្រូក ប៉ាតេចៀនចំនួន ២ បន្ថែមទៀត តាមទ្រង់ទ្រាយធំនៅរដ្ឋធានីហាណូយ (Ha Noi)។ គាត់បានបង្កើតសហករណ៍ (សហករណ៍) នៃប៉ាតេសាច់ជ្រូក ប៉ាតេចៀន អឿកឡេ (Uoc Le) ស្វឹន​ហឿង (Xuan Huong) ដោយផ្គត់​ផ្គង់​និង​លក់​ប៉ាតេសាច់ជ្រូក ប៉ាតេចៀន​ចំនួន ៣០ ប្រភេទផ្សេងៗគ្នាទៅកាន់ទីផ្សារជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ ប៉ាតេសាច់ជ្រូក ប៉ាតេចៀន អឿកឡេ (Uoc Le) ស្វឹន​ហឿង (Xuan Huong) មានវត្តមាននៅក្នុងផ្សារទំនើប ផ្សារប្រពៃណី និងហាងលក់រាយជាច្រើនក្នុងទីក្រុងហាណូយ (Ha Noi) ក៏ដូចជាខេត្តជិតខាងផងដែរ។

នៅ​ក្នុង​ស្ពកបាយរបស់​ប្រជាជន​វៀតណាម ជាពិសេស​ក្នុង​ថ្ងៃ​បុណ្យ និង​បុណ្យ​តេត គឺ​មិនអាច​ខ្វះ​ប៉ាតេសាច់ជ្រូក ប៉ាតេចៀន។ ប្រជាជនភូមិ អឿក​ឡេ (Uoc Le) មានមោទនភាពដែលបានរស់នៅជាមួយវិជ្ជាជីវៈ ហើយបានកសាងម៉ាកយីហោប៉ាតេសាច់ជ្រូក ប៉ាតេចៀន អឿក​ឡេ (Uoc Le) ជាច្រើន រួមចំណែកដល់ការបង្កើតអត្តសញ្ញាណវប្បធម៌ និងរសជាតិប្រពៃណីនៃម្ហូបវៀតណាម


top