ព័ត៌មាន

បំពេញបន្ថែមថវិការចំនួន ៧ ៦៥០ ពាន់លានដុង ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩

វ៉ាក់សាំង Covid-19 របស់ AstraZeneca  (រូបថត៖ AP)
 

លោកនាយករដ្ឋមន្រ្តីទើបបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចស្តីពីការបំពេញបន្ថែមថវិការ ចំនួន ៧៦៥០ ពាន់លានដុងដល់ក្រសួងសុខាភិបាល ដើម្បីបញ្ជាទិញ និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៦១ លានដូស។

ក្នុងនោះមានវ៉ាក់សាំងចំនួន ៣០ លានដូស របស់ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម ដែលត្រូវបានក្រុមហ៊ុន AstraZeneca ផលិត និង វាក់សាំងចំនួន ៣១ លានដូសទៀត ដែលត្រូវបានក្រុមហ៊ុន Pfizer ផលិត។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីបានយល់ព្រមចំណាយថវិកាចំនួន ៣៧ ពាន់លានដុង សម្រាប់ការទទួល ការដឹកជញ្ជូន ការចែកចាយ ការជួលឃ្លាំងស្តុកវ៉ាក់សាំង ការបញ្ជាកទិញបរិក្ខាពេទ្យសម្រាប់ការចាក់វ៉ាក់សាងបង្ការកូវីដ ១៩ ដែលត្រូវបាន COVAX Facility និងប្រទេសនានាជួយឧបត្ថម្ភផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top