ព័ត៌មាន

បំពេញបន្ថែមច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិឆ្នាំ ២០២៣

ចំពោះគម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) មានមតិជា ច្រើនបានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់នេះគឺចាំបាច់ណាស់ ដែលនឹងរួម ចំណែកក្នុងការសម្រេចគោលដៅប្រជាពលរដ្ឋ ១០០% ដែលធ្វើប្រតិបត្តិការក្នុង បរិយាកាសអេឡិចត្រូនិកដូចដែលបានដាក់ចេញ។

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើសំណើ បំពេញបន្ថែមក្នុងកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិឆ្នាំ ២០២៣ នូវសេចក្ដីព្រាងច្បាប់ ចំនួនពីរ៖ ច្បាប់ស្តីពីអត្តសញ្ញាណប្រជាពលរដ្ឋ (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីអង្គការ ឥណទាន (ធ្វើវិសោធនកម្ម)។ ដោយទទួលបានសំឡេងគាំទ្រភាគច្រើន គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាបានយល់ព្រមបំពេញបន្ថែមសេចក្តីព្រាងច្បាប់ទាំងពីរនេះទៅក្នុងកម្មវិធីតាក់តែងនីតិបញ្ញត្តិឆ្នាំនេះ។

អញ្ជើញផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអង្គការឥណទាន (ធ្វើវិសោធន កម្ម) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ធានាសុវត្ថិភាព ប្រព័ន្ធ បង្កើនភាពធន់នៃសេដ្ឋកិច្ច និងអង្គការឥណទាននៅចំពោះមុខភាពតក់ស្លុត។ ចំពោះគម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) មានមតិជា ច្រើនបានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់នេះគឺចាំបាច់ណាស់ ដែលនឹងរួម ចំណែកក្នុងការសម្រេចគោលដៅប្រជាពលរដ្ឋ ១០០% ដែលធ្វើប្រតិបត្តិការក្នុង បរិយាកាសអេឡិចត្រូនិកដូចដែលបានដាក់ចេញ៕


top