ព័ត៌មាន

បំពាក់ចំណេះដឹង និងជំនាញសម្រាប់អ្នកស្ម័គ្រចិត្តដែលចូលរួមបម្រើស៊ីហ្គេមលើកទី៣១

ចូលរួមក្នុងវគ្គហ្វឹកហ្វឺន អ្នកស្ម័គ្រចិត្តត្រូវបានបំពាក់ព័ត៌មានអំពីស៊ីហ្គេម ៣១; បណ្តុះបណ្តាល ណែនាំខ្លឹមសារអំពីការទទួល-ដឹកជញ្ជូនមន្ត្រី កីឡាករ គ្រូបង្វឹក អាជ្ញា កណ្តាល អ្នកសារព័ត៌មានមកពីប្រទេសមិត្តនានា; ការងារពិធីការ; ពិធីករ អ្នកបកប្រែ; ការងារភស្តុភា បម្រើនៅកីឡដ្ឋាន; ការទទួលស្វាគមន៍ និងជួយការងារសម្រាប់គណៈ ប្រតិភូ និងកីឡាករ-កីឡាការិនីនៅតាមមូលដ្ឋានសុខភាព អាកាសយានដ្ឋាន សណ្ឋាគារ។ ល។ តាមនោះ ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ស៊ីហ្គេមលើក ទី៣១។

នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅខេត្ត Bac Ninh អគ្គនាយកដ្ឋានអប់រំកាយនិងកីឡា (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Ninh រៀបចំវគ្គហ្វឹកហ្វឺនសម្រាប់អ្នកស្ម័គ្រចិត្តដែល ចូលរួម បម្រើនៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) នៅ វៀតណាមឆ្នាំ២០២២។

ចូលរួមក្នុងវគ្គហ្វឹកហ្វឺន អ្នកស្ម័គ្រចិត្តត្រូវបានបំពាក់ព័ត៌មានអំពីស៊ីហ្គេម ៣១; បណ្តុះបណ្តាល ណែនាំខ្លឹមសារអំពីការទទួល-ដឹកជញ្ជូនមន្ត្រី កីឡាករ គ្រូបង្វឹក អាជ្ញា កណ្តាល អ្នកសារព័ត៌មានមកពីប្រទេសមិត្តនានា; ការងារពិធីការ; ពិធីករ អ្នកបកប្រែ; ការងារភស្តុភា បម្រើនៅកីឡដ្ឋាន; ការទទួលស្វាគមន៍ និងជួយការងារសម្រាប់គណៈ ប្រតិភូ និងកីឡាករ-កីឡាការិនីនៅតាមមូលដ្ឋានសុខភាព អាកាសយានដ្ឋាន សណ្ឋាគារ។ ល។ តាមនោះ ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ស៊ីហ្គេមលើក ទី៣១។

តាមការរំពឹងទុក ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ និងខេត្ត-ក្រុងជិតខាងចំនួន១១។ ព្រឹត្តិការណ៍កីឡានេះនឹងមានការចូលរួមពីក្រុមកីឡាអាស៊ីអាគ្នេយ៍ចំនួន ១១ ដោយ មានគ្រូបង្វឹក កីឡាករកីឡាការិនី អ្នកជំនាញ និងមន្ត្រីអន្តរជាតិប្រមាណ ១ ម៉ឺននាក់៕


top