ព័ត៌មាន

បំផុសយុទ្ធនាការម៉ោងផែនដី២០១៦ជាផ្លូវការ


បំផុសយុទ្ធនាការម៉ោងផែនដី២០១៦ជាផ្លូវការ

ដោយប្រធានបទ៖ សកម្មភាពតិច អត្ថន័យធំ យុទ្ធនាគារម៉ោងផែនដី​ជាពិសេស គឺសកម្មភាព​បិទភ្លើង និង​ឧបករណ៍​អគ្គីសនី​មិន​ចាំបាច់ ក្នុងរយៈពេលមួយ​ម៉ោង ចាប់ពីម៉ោង២០និង៣០នាទី​ដល់​ម៉ោង២១ និង៣០នាទី​នៅវៀត​ណាម និងប្រ​ទេសនានា​លើពិភពលោក នាថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦​។ នេះគឺជាឆ្នាំទី​៨ដែលវៀត​ណាម​ជួយជ្រោម​ជ្រែង យុទ្ធនាការម៉ោងផែនដី និងក៏ជាឆ្នាំទី៥ ក្រសួងឧស្សាហ ពាណិជ្ជកម្ម​វៀត​ណាម​ទទួល​រៀប​ចំកម្មវិធី​នេះ។

​នាព្រឹកថ្ងៃទី៥ ខែ​មិនា ពិធីប្រកាស និងបំផុសយុទ្ធនាការម៉ោងផែនដី ២០១៦ ត្រូវ​បាន​ប្រារព្វ​ឡើង នៅទីក្រុង​ហាណូយ​។ ស្ដីអំពី​អត្ថន័យនៃប្រធា​ន​បទ៖ សកម្មភាព​តិច អត្ថន័យធំ នៃយុទ្ធនាការម៉ោងផែនដីឆ្នាំនេះ លោក Trinh ​Quoc Vu ប្រធាននា​យកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសន្សំសំចៃថា​មពល នៃ​ក្រសួង​ឧស្សាហ​ពាណិជ្ជកម្ម​វៀតណាម បានអោយដឹងថា៖

 

​“តាមរយៈប្រធានបទនេះ យើងខ្ញុំមានគោលបំណងផ្ញើសារទៅកាន់ប្រជាជន​គ្រប់​រូប សហគមន៍ និងសង្គម​ទាំង​មូល ថា​យើងម្នាក់ៗ ត្រូវរួមដៃជាមួយគ្នា ចាប់​ផ្តើមពីសកម្មភាព​តូច​តាច ដូចជា៖ បិទ​ឧបករណ៍​អគ្គីសនី​ក្នុង​ពេល​មិន​ប្រើប្រាស់​ប្រើប្រាស់ទឹក​ស្អាត ដោយសន្សំសំចៃ និងប្រសិទ្ធិភាព និងការពារបរិស្ថាន។ ពី​សកម្មភាព​តូចតាច​នេះ ប្រសិនបើយើងទាំងអស់គ្នាអនុវត្តបាន ប្រទេសយើង​នឹងកាន់តែអភិវឌ្ឍន៍​ផង និង​ការពារ​បាន​នូវបរិស្ថាន​ទៀតផង៕”  
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 


top