ព័ត៌មាន

បំផុសឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧


 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (ខាងឆ្វេង)និងនាយករដ្ឋមន្រ្តីលោក​ Thongloun Sisoulith បំផុសឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧ ​ (រូបថត៖VOV)

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចជាផ្លូវការនៅស.ប.បឡាវ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​​លោក Nguyen Xuan Phuc និង​នាយក​រដ្ឋមន្រ្តី​ឡាវលោក Thongloun Sisoulith បាន​អញ្ជើញ​ជាសហ​អធិបតី​​​ពិធី​បំផុត​ ឆ្នាំ​សាមគ្គីភាព​មិត្តភាព​វៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧។ នេះជាព្រឹត្តិ ការណ៍​សំខាន់​មួយ​​ក្នុង​ចំណោម​​សកម្មភាព រំលឹកខួបលើកទី៥៥ ទិវា​បង្កើត​ទំនាក់ ទំនងការទូតនិងលើក​ទី៤០ ទិវាចុះ​ហត្ថលេខា​​លើ​សន្ធិ​សញ្ញា​មិត្ត​ភាព និងកិច្ច​សហប្រតិបតិ្តការ​វៀតណាម-ឡាវ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយក​រដ្ឋ​មន្រ្តី​​ឡាវ លោក Thongloun Sisoulith ​អះអាង​ថា ព្រឹត្តិការណ៍ឆ្នាំ សាមគ្គីភាព​មិត្តភាព​វៀត​ណាម-ឡាវ ឡាវ-វៀតណាម ​២០១៧ ជាសេចក្ដី​​​​ប្រកាស​ចំពោះ​ប្រជាជន​នៃ ប្រទេសទាំងពីរនិងលើពិភពលោក​ទាំងមូល ​អំពី​អត្ថន័យ សារសំខាន់​នៃទំ​នាក់​​ ទំនងមិត្តភាព​សាមគ្គីភាពពិសេស និងកិច្ច​សហប្រតិបតិ្តការ​​លើគ្រប់​វិស័យឡាវ-វៀត​ណាម។ 


រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមាន​ប្រសាសន៍​ថា៖  “តាងនាមឲ្យថ្នាក់​ដឹកនាំ​ជាន់​​ខ្ពស់ នៃប្រទេសទាំងពីរ ថ្ងៃនេះ​ខ្ញុំនិង​នាយក​រដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith សូមបំផុស​ជាផ្លូវ​ការ ឆ្នាំ​​សាមគ្គី​ភាព​មិត្ត​ភាពវៀត​ណាម-ឡាវ ឡាវ-វៀតណាម ២០១៧។ ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍នេះ​នឹង​ទទួល​បាន​ជោគ​​ជ័យ​​យ៉ាងល្អប្រសើរ រួមចំណែកធ្វើឲ្យទំនាក់ទំនងមិត្តភាព​ប្រពៃណី​​និង ចំណងសាមគ្គីភាព​ពិសេស​វៀត​ណាម-​ឡាវឋិត​​ថេរជាអមតៈ”។ 


នាយករដ្ឋមន្រ្តីទាំងពីររូបជឿជាក់ថា ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-​ឡាវ ឡាវ-វៀតណាម ២០១៧ នឹងរួម​ចំណែក​​​ឃោសនា អប់រំយ៉ាងទូលំទូលាយ​អំពី ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ដើម្បី​ប្រជាជន​គ្រប់ស្រ​ទាប់​​នៃ​ភាគី​ទាំង​ពីរយល់ដឹងយ៉ាងជ្រាលជ្រៅ និងមោទនៈអំពីទំនាក់ទំនងដ៏ស្មោះសរ​វាងប្រទេសទាំងពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top