ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយសមាគមជនចាស់ជរាវៀតណាម សម្របសម្រួលជាមួយខេត្ត Hai Duong កាលពីថ្ងៃទី ២៨ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ខាងកើត ក្នុងខេត្ត Hai Duong។ ខែសកម្មភាពដើម្បីជនចាស់ជរានៅវៀតណាមឆ្នាំ ២០២៤ មានប្រធានបទ “រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។
ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long និងមជ្ឈិមសមាគមជនចាស់ជរាវៀតណាម បានជូនអំណោយចម្រើនអាយុដល់ជនចាស់ជរាដែលមានអាយុ ១០០ ឆ្នាំរស់នៅក្នុងខេត្ត Hai Duong។ រូបថត៖ VOV
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនចាស់ជរាវៀតណាមបានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះការថែទាំ ការពារ និងលើកកម្ពស់តួនាទីរបស់ជនចាស់ជរា។ ដើម្បីថែទាំជនចាស់ជរាឲ្យកាន់តែល្អប្រសើរ និងលើកកំពស់តួនាទីមនុស្សចាស់ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ផ្នែក ស្ថាប័នមជ្ឈិមនិងមូលដ្ឋានបន្តចាត់ទុកជនចាស់ជរា ជា “ធនធានដ៏មានតម្លៃ” បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមជនចាស់ជរាវៀតណាមបន្តប្រតិបត្តិការ; អនុវត្តន៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីការពារ ថែទាំ និងលើកកម្ពស់តួនាទីរបស់ជនចាស់ជរា។
ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសមាគមជនចាស់ជរាវៀតណាមគ្រប់ជាន់ ថ្នាក់ បន្តរួបរួមគ្នា ច្នៃប្រឌិត និងកសាងសមាគមឱ្យកាន់តែខ្លាំងឡើង។ ប្រមូលផ្តុំសមាជិកកាន់តែច្រើនដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងរបស់សមាគម; អនុវត្តតួនាទីស្នូលក្នុងការថែទាំសុខភាពនិងលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ជនចាស់ជរា ជាពិសេសជនពិការ ជនក្រីក្រដែលគ្មានអ្នកណាមើលថែ និងជនចាស់ជរានៅតាមតំបន់ជនបទ តំបន់ព្រែភ្នំនិងតំបន់ជួបការលំបាក់។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long និងមជ្ឈិមសមាគមជនចាស់ជរាវៀតណាម បានជូនអំណោយចម្រើនអាយុដល់ជនចាស់ជរាដែលមានអាយុ ១០០ ឆ្នាំរស់នៅក្នុងខេត្ត Hai Duong; ប្រគល់អំណោយដល់សមាជិកសមាគមជនចាស់ជរា Hai Duong ដែលជួបការលំបាក ហើយបានលើកតម្កើងអង្គការនិងសហគ្រាសដែលមានការរួមចំណែកជាច្រើនក្នុងការថែទាំជនចាស់ជរា៕