ព័ត៌មាន

បំផុសខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៦

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញសួន បានសង្កត់ធ្ងន់ថា ការវិនិយោគលើកុមារ គឺជាការវិនិយោគលើការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
អនុប្រធានរដ្ឋ លោកស្រី វ៉ ធីអាញ់សួន ថ្លែងសុន្ទរកថាក្នុងពិធីនេះ។ រូបថត៖ Truong Giang/VOV-ភាគឦសាន

នា​ថ្ងៃទី២៧ ខែឧសភា នៅខេត្តក្វាងនិញ អនុប្រធានរដ្ឋវៀតណាម លោកស្រី ​ វ៉ូ ធីអាញសួន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិ​ការពារកុមារវៀតណាម បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធី​បំផុសខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៦ ក្រោមប្រធានបទ "កុមារមានសុភមង្គល សុវត្ថិភាព និងបោះជំហាន​យ៉ាង​រឹងមាំក្នុងយុគសម័យឌីជីថល"។ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងសុខាភិបាល និង​គណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ​សម្របសម្រួល​រៀបចំឡើង​។

ថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញសួន បានសង្កត់ធ្ងន់ថា ការវិនិយោគលើកុមារ គឺជាការវិនិយោគលើការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ លោក​ស្រីអនុប្រធានរដ្ឋ វ៉ូ ធី អាញ សួន បានស្នើថា៖ «មិនអាច​ទុកឱ្យកុមារវៀតណាមចំនួន ២៦ លាននាក់​ចូលទៅក្នុងបរិយាកាសឌីជីថលដោ​យគ្មានការអមដំណើរ ការតម្រង់ទិស និងក្របខ័ណ្ឌការពារសុវត្ថិភាពប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន​បាន​ឡើយ​​។ ដូច្នេះហើយ ការបំពាក់ជំនាញឌីជីថល​និងបំណិនជីវិតដល់កុមារនៅក្នុងបរិយាកាសអ៊ីនធឺណិតគឺចាំបាច់ណាស់។ នៅពេល​ខាងមុខ ចាំបាច់ត្រូវផ្តោតលើការអនុវត្តដោយ​សមកាលកម្មនូវ​ដំណោះស្រាយការពារកុមារនៅក្នុងបរិយាកាសអ៊ីនធឺណិត។ វិស័យអប់រំ និងភ្នាក់ងារពាក់ព័ន្ធត្រូវបង្កើនការអប់រំលើជំនាញឌីជីថល ជំនាញការពារខ្លួន និងការបង្ការហានិភ័យក្នុងបរិយាកាសអ៊ីនធឺណិ​តសម្រាប់កុមារ»​។

មុននោះ លោក​ស្រី​អនុប្រធានរដ្ឋ វ៉ូ ធី អាញសួន និងគណៈប្រតិភូបានទៅទស្សនា ប្រគល់អំណោយនិង​អាហារូបករណ៍ដល់មជ្ឈមណ្ឌល និងកុមារចំនួន ៥៤ នាក់ដែលកំពុង​ត្រូវបានថែទាំនៅមជ្ឈមណ្ឌល​ជំនួយសង្គមខេត្តក្វាងនិញ៕​


top