ទិដ្ឋភាពនៃពិធីបំផុសការប្រឡង (រូបថត៖dantocmiennui.vn)
ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បានបំផុសការប្រឡងអត្ថបទសរសេរសារព័ត៌មានក្រោមប្រធានបទ “វៀតណាម-ដំណើរការធ្វើសមាហរណកម្មអន្តរជាតិ”។ នៅពិធីបំផុស អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Hoang Vinh Bao បានឲ្យដឹងថា៖នេះជាឱកាសដើម្បីលើកកំពស់ការយល់ដឹងអំពីសមាហរណកម្មអន្តរជាតិសំរាប់សហគមន៍ជនវៀតណាមនៅក្នុងនិងក្រៅប្រទេសអំពីតំលៃ ផលប្រយោជន៍របស់រដ្ឋាភិបាល អង្គភាពអាជីវកម្មនិងប្រជាជននៅពេលធ្វើសមាហរណកម្ម តាមនោះធានាឲ្យការសន្យាសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមឈានចូលជីវភាពរស់នៅ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែង។ ទន្ទឹមនឹងនោះ ការប្រឡងនេះក៏បានជួយលើកកំពស់ប្រសិទ្ធិភាពនៃការងារឃោសនានិងផ្សព្វផ្សាយអំពីទឹកដី មនុស្ស វប្បធម៌ និងសមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មរបស់វៀតណាមទៅដល់មិត្តភក្តិអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម