ព័ត៌មាន

បំផុសការប្រឡង “ដំណោះស្រាយច្នៃប្រឌិតដើម្បីបង្កើនលទ្ធភាពអភិក្រមសម្រាប់ជនពិការ”


 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ VTV) 
 

 នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មជាតិ នៃក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យាវៀតណាមបានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បើកសន្និសីទ​កាសែត​ដើម្បី​ប្រកាស​និងណែនាំអំពីការ​ប្រឡង SDG Challenge 2019 ក្រោមចំណងជើ​ងថា "ដំណោះ​ស្រាយ​ច្នៃប្រឌិត​ដើម្បី​បង្កើនលទ្ធភាពអភិក្រមសម្រាប់ជនពិការ”។
 
ការប្រឡង​នេះមានគោលបំណងស្វែងរកផលិតផលនិងសេវាកម្ម ដើម្បីជួយជន​ពិការ​ក្នុង​កា​រ​ទាក់​ទង់​ផ្ទាល់​និង​សម្រ​បខ្លួនក្នុងសហគមន៍​។  សកម្មភាពនេះ​មិនត្រឹម​តែបង្កើត​កន្លែង​លេង​សម្រាប់​ក្រុមចាប់​ផ្តើម​អាជីវកម្ម​និងក្រុម​យុវជន​ដែលមានគំនិតច្នៃប្រឌិតថ្មីប៉ុណ្ណោះ​ទេ ថែមទាំងឆ្ពោះទៅរកគោលដៅ​ លើកកម្ពស់​ការយល់​ដឹង​របស់​សហ​​គមន៍ អំពីជនពិការនិងគោលដៅអភិ​វឌ្ឍន៍ប្រកបដោយចីរភា​ពផង​ដែរ។ ។
 
ការប្រឡង​ SDG Challenge ឆ្នាំ 2019 ត្រូវឆ្លងកាត់ការវាយតម្លៃចំនួន ៣ ជុំ ដើម្បី​ជ្រើសរើសផលិតផល​ដែលមាន​សក្តានុពល​បំផុត។  គម្រោងការចាប់ផ្តើម​អាជីវកម្មដែលឈ្នះក្នុងការប្រឡង នឹង​បានធ្វើដំណើរ​ទៅកាន់​ប្រទេសកូរ៉េខាង​ត្បូង ដើម្បីសិក្សាពីរូបសណ្ឋា​ន ចាប់ផ្តើមអាជីវកម្ម ផ​លប៉ះពាល់​សង្គមនិង​កម្មវិធី​បណ្តុះពន្លក​មួយដែលរៀប​ចំឡើងដោយមជ្ឈមណ្ឌល ជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មថ្នាក់ជា​តិ ​(NSSC) រួមជាមួយ​ការតភ្ជាប់ជាមួយអ្នកវិនិ​យោគផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top