ព័ត៌មាន

បំផុសកម្មវិធី “ប្រជាជនវៀត​​ណាមធ្វើ​ដំណើរទេសចរណ៍​​ក្នុងប្រទេសវៀតណាម” ដើម្បីជំរុញ​ទេសចរណ៍ក្នុងស្រុក


ស្ពានមាស-គោលដៅទេសចរណ៍គួរឲ្យទាក់ទាញពេលមកទស្សនាទីក្រុង Da Nang
 

នាថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានដាក់​ចេញ​ផែន​ការ​បំផុស​កម្ម​វិធី​ “ប្រជាជន វៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវៀតណាម”។ 
 
នេះគឺជា​ដំណោះស្រាយ ដើម្បីជំរុញទេសចរណ៍ ក្នុងស្រុក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជា ជនក្នុង​ការ​ធ្វើ​ដំណើរ​ទៅកា​ន់តំបន់នានានៃប្រទេស ក្នុងបរិបទវិលត្រឡប់ មកភាពធម្មតាថ្មី បន្ទាប់ពីការរីករាលដាលនៃ COVID-19។
 
កម្មវិធី “ប្រជាជន​វៀតណាមធ្វើដំណើរទេសចរណ៍ ក្នុងប្រទេស វៀតណាម” គឺចាប់ផ្តើមអនុវត្ត ន៍ពីថ្ងៃទី ១ ខែមិថុនា ដល់​ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០។ ការងារសំខាន់ៗក្នុងកម្មវិធី “ប្រជាជនវៀត ណាម​ធ្វើ​ដំណើរ​ទេសចរណ៍​​ក្នុងប្រទេសវៀតណាម” រួមមាន៖ ជំរុញសកម្មភាពផ្សព្វផ្សាយអំពីគោល ដៅទេសចរណ៍ ផលិតផល​ទេសចរណ៍​គួរឲ្យទាក់ទាញ តំបន់ដែលបើកវិស័យទេសចរណ៍ឡើងវិញ ធានានូវសុវត្ថិភាព​ក្នុង​ការ​បង្ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត ហើយត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ។ ទន្ទឹមជាមួយគ្នានោះ វិស័យទេសចរណ៍​ត្រូវកសាងនិងអនុវត្តកញ្ចប់ជំរុញតម្រូវការ ដូចជា  ណែនាំកញ្ចប់ផលិតផលដែល​មាន​គុណភាព​និង​សេវាកម្មធ្វើដំណើរក្នុងតម្លៃ សមរម្យ រួមជាមួយការលើកទឹកចិត្ត​និងការប្តេជ្ញាចិត្ត​របស់​អ្នកផ្តល់​សេវាកម្ម​តាមគម្រោងដំណើរទេសចរណ៍ ឬសេវាកម្មដោយផ្នែកនីមួយៗ។
 
យោង​តាមផែនការ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍​នឹងសម្រប​សម្រួល​ជាមួយ​មូលដ្ឋាន​និង​ភាគី​ពាក់​ព័ន្ធ​ដើម្បី​បំផុស​នូវកម្មវិធី “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេស វៀត ណាម” តាមតំបន់ទេសចរណ៍​សំខាន់ៗមួយ​ចំនួនផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top