ព័ត៌មាន

បំផុសកម្មវិធី "ខែតុលា - ខែនៃការប្រើប្រាស់ឌីជីថល" ជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ

នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមសំដៅឆ្ពោះទៅគោលដៅជួយប្រជាជនទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល ព្រមទាំងជួយសហគ្រាសបច្ចេកវិទ្យាឌីជីថលទាក់ទងជាមួយអតិថិជនសក្តានុពលយ៉ាងច្រើនកុះករ។
  បំផុសកម្មវិធី "ខែតុលា - ខែនៃការប្រើប្រាស់ឌីជីថល" ជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ (រូបថត៖ Do Thoa)  

ដោយជួយជ្រោមជ្រែង "ទិវាផ្លាស់ប្តូរឌីជីថលជាតិ" (១០ តុលា) នារសៀលថ្ងៃទី ២៩ ខែកញ្ញា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានបំផុស កម្មវិធី "ខែតុលា - ខែនៃការប្រើប្រាស់ឌីជីថល"។ នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមសំដៅឆ្ពោះទៅគោលដៅជួយប្រជាជនទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល ព្រមទាំងជួយសហគ្រាសបច្ចេកវិទ្យាឌីជីថលទាក់ទងជាមួយអតិថិជនសក្តានុពលយ៉ាងច្រើនកុះករ។ តាមរយៈកម្មវិធីនេះ ដំណោះស្រាយផ្លាស់ប្ដូរឌីជីថល សេវាកម្មបច្ចេកវិទ្យាឌីជីថលអាចទាក់ទងជាមួយអតិថិជនយ៉ាងច្រើន ជំរុញការចូលរួមពីសំណាក់ប្រជាជនទាំងមូលក្នុងការធានាជោគជ័យនៃកម្មវិធីផ្លាស់ប្ដូរឌីជីថល។

ក្រសួងព័ត៌មាន និងផ្សព្វផ្សាយក៏បានបញ្ជាក់ផងដែរថា ការប្រារព្ធទិវាផ្លាស់ប្តូរឌីជីថលជាតិ (១០ តុលា) ជាលើកដំបូង ក្រោមប្រធានបទ "ការផ្លាស់ប្តូរឌីជីថល ដោះស្រាយបញ្ហាសង្គម ដើម្បីជីជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជន" នឹងបង្កើតកម្លាំងចលករជួយប្រជាជនទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល និងជំរុញដំណើរការផ្លាស់ប្តូរឌីជីថលផងដែរ៕


top