ព័ត៌មាន

បំណងប្រាថ្នាចង់ឲ្យប៊ុលហ្គារីគាំទ្រវៀតណាមបង្កើនទំនាក់ទំនងជាមួយ EU

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួល​ជួប​ជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោក Evgueni Stefanov Stoytchev មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។


ប៊ុលហ្គារីនិងវៀតណាមនៅមានសក្កានុភាពច្រើន

ក្នុងជំនួបនេះលោក Nguyen Xuan Phuc បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការស្អិតរមួតប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសទាំងពីរនៅបណ្តាអង្គការនិងវេទិកាអន្តរជាតិនានា ព្រមទាំងស្នើឲ្យប៊ុលហ្គារីក្នុងនាមជាប្រធានប្តូរវែន EU ពីខែមករាឆ្នាំ ២០១៨នេះ នឹងគាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU ជម្រុញ​ការចុះហត្ថលេខាយ៉ាងឆាប់ៗនិងអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ឯកអគ្គរដ្ឋទូតប៊ុលហ្គារីនឹងបន្តពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើរវៀតណាម-ប៊ុលហ្គារី។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោក Evgueni Stefanov Stoytchev បានចាត់ទុកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីប៊ុលហ្គារីនិងវៀតណាមនៅមានសក្កានុភាពច្រើន ព្រមទាំងសុំឲ្យសហគមន៍ សហគ្រាសនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនិងស្វែងរកឱកាសសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top