រូបថត

បេះដូង អាហ្វិញ (A Huynh)

អាហ្វិញ (A Huynh) ពុំ​បាន​រៀន​ឆ្លងកាត់​សាលា​តន្រ្តីណាមួយ​ ក៏គ្មាននរណាហ្វឹកហាត់​​ ត្រឹមតែ​សូរ​រនាតបំពង់ ​តឺរឹង​ ចាប៉ី​តិង​និង​ ទ្រ​គ្នី រនាត​​​ថ្ម​។ល។

​អាហ្វីញ (A Huynh) ពុំ​បាន​រៀន​ឆ្លងកាត់​សាលា​តន្ត្រីណាមួយ​ ក៏គ្មាននរណាហ្វឹកហាត់​​ ត្រឹមតែ​សូរ​រនាតបំពង់ ​តឺរឹង​ ចាប៉ី​តិង​និង​ ទ្រ​គ្នី រនាត​​​ថ្ម​។ល។ ដូច​ជា​កម្លាំងអរូបី​មួយទំនាញ​​​ ​ទាក់​​ចិត្ត​បង​ បញ្ឆេះ​ភ្លើង​ចំណូល​ចិត្ត​ រួចនាំ​បង​ក្លាយ​ជា​សិល្បករ​ឆ្នើម​វ័យ​ក្មេង​ ចេះធ្វើ​ ចេះលេង ​ភាគច្រើន​ឧបករណ៍​បុរាណ​​របស់​ជនជាតិ​​យ៉ារ៉ាយ (​Ja Rai)។

រសៀល​ទន់ទេ​រ​ ស្បៃរាត្រី​​បង្អូ​នបាំងបិទជិតដង​ព្រៃភ្នំ​ជ្រោះ​ ​យ៉ាសៀ (Ya Xier) នារដូវ​ទឹក​គោក​។ សំឡឹង​ឆ្ងាយ​ៗ ​មាន​ស្រមោល​មនុស្សដើរ​​លុយ​ទឹក ​នៅកណ្តាល​ជ្រោះគោក​។ ស្រពេចស្រពិល​ស្រមោល​ម្នាក់​​នោះ​ ឱនងើប​រើសលើកដាក់​ដុំ​ថ្ម​រលើប​រលោង​ទឹក​ ដូចជា​កំពុង​ស្វែងរក​អ្វីមួយ​។ ទៅកៀក​ជិត​ ទើប​ឃើញ​ថា​នេះ​ជា​ អាហ្វិញ (A Huynh) បង​កំពុង​ស្វែង​រក​ផែនថ្ម ​សម្រាប់ធ្វើរនាត​ថ្មថ្មី​។​អាហ្វីញ (A Huynh)

ឃើញ​មាន​មនុស្ស​មកដល់​ អាហ្វិញ (A Huynh) ងើប​សើច​ពោលថា​៖ ដំបាន​ផែន​ថ្ម​វា​ងាយ  តែ​រកបាន​ផែនថ្ម​ដែលត្រូវ​ចិត្ត​វា​លំបាក​ណាស់​​។ ចំណាយ​ពេល​យ៉ាង​យូរ ​ទើប​រកបាន​ផែន​ថ្ម​មួយ​ដុំ​នេះ​​។ អាហ្វិញ​ (A Huynh) និយាយផង​  លើក​បង្ហាញ​នៅចំពោះមុខ​ខ្ញុំនូវ​ផែនថ្ម​ស្រាម ប្រផេះ​ផង ហាក់ដូចជា​ញញួរ​ថ្ម​សម័យ​បុព្វកាល​។ បងយក​ញញួរ​តូច​ គោះសាកស្រាលៗ​លើ​ផែនថ្ម​ ឮ​​វា​បញ្ចេញ​សូរថ្លា​​ស្រួយ ដូចជា​នរណាម្នាក់​ កំពុង​ចុច​​គ្រាប់​ចុច​​ព្យាណូ​អញ្ចឹង​។​ 

អាហ្វិញ (A Huynh) ដាប់​ផែនថ្ម​ កែសូរ​សម្រាប់ឈូត​​រនាតថ្ម​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម 

រនាតថ្ម​ (បណ្តា​ជនជាតិ​នៅ​តីង្វៀន វៀតណាម​ ហៅថា​ goong lu អាន​ថា​ហ្គងលូ​ មានន័យថា​ ថ្មបញ្ចេញ​សូរ​ ដូច​សំឡេង​គង​)​ ជាឧករណ៍​គោះ​បុរាណបំផុត​របស់វៀតណាម​ ហើយ​ជា​បទភ្លេង​មួយ​នៃ​ចំណោម​បទភ្លេង​បុរាណ​សាមញ្ញបំផុត​នៃមនុស្សលោក​។ រនាតបាន​ធ្វើ​អំពី​ថ្ម​ មាន​ទំហំ​វែង​ ខ្លី​ ក្រាស ស្តើង​ផ្សេងៗគ្នា​។ ផែនថ្ម​វែង​ ធំ ក្រាស​ មានសូរ​​ធូ​រ​ ផែនថ្ម​ខ្លី តូច​ ស្តើង​ មានសូរ​ថ្លា​​។​ តុងសូរ​​ខ្ពស់​នៃ​រនាតថ្ម​បញ្ចេញចោល​ទៅ​​ឆ្ងាយ​។ តុងសូរ​​ធូរ​ នៃ​រនាតថ្ម​បញ្ចេញ​សំឡេង​ដូច​សំឡេង​លាន់​បញ្រ្ចាស់​​​នៃ​ជញ្ជាំង​​ថ្ម​។​ ចាស់​បុរាណ​មានទស្សនាទាន​​ថា សូរ​រនាតថ្ម​ ដូចជា​មធ្យោបាយ​​មួយ​ សម្រាប់​ទំនាក់ទំនង​ស្ថាន​ក្រោម និង ស្ថានលើ​ រវាង​មនុស្ស​នឹង​អាទិទេព​ រវាង​បច្ចុប្បន្ន​​នឹង​អតីតកាល​។ ឆ្នាំ​២០០៥ អង្គការ UNESCO ​បាន​​​ដាក់បញ្ចូល​​រនាតថ្ម​​ចូល​បញ្ជី​​​ឧបករណ៍​ក្នុង​ បរិយាកាស​វប្បធម៌​គងឃ្មោះ​​តីង្វៀន​

ឈរ​នៅកណ្តាល​ជ្រលង​ជ្រោះ​គោក​ អាហ្វិញ (A Huynh)​រៀប​ដាក់​ផែនថ្ម​តូចធំ​ វែង​ខ្លីផ្សេង​ៗគ្នា ដោយ​​ប្រុង​ប្រយត្ន​ រៀប​​បន្ថែមផែន​ថ្មដែល​ទើប​រកឃើញ​ចូល​​ជា​មួយ​​។ មើល​​បណ្តើរ​ អាហ្វិញ​ (A Huynh)ប្រើ​ញញួរ​គោះ​​ផែនថ្មទាំងនោះបណ្តើរ​​។​ ដៃបង​គោះកាន់តែ​​រហ័ស​ទៅ​។ អស្ចារ្យ​ជាខ្លាំង​ រនាតថ្ម​​ស្រាម​ សា​មញ្ញ បញ្ចេញសូរ​​គ្រ​លូច​ដូចជា​សូរ​​គង​ឃ្មោះពីចម្ងាយ​លាន់​រំពង ​​ប៉ះ​​ជញ្ជាំង​ភ្នំ​។​

អាហ្វិញ (A Huynh)​កើត​ឆ្នាំ​១៩៨២​ ជនជាតិ​យ៉ា​រ៉ាយ​ (Ja Rai) រស់នៅ​ភូមិ​ចូត (Chot)​ ទីរួមស្រុក​សាថី​ (Sa Thay) ស្រុក​សាថី​ (Sa Thay) ខេត្ត​កន​តុម​ (Kon Tum)។ ឆ្នាំ​២០១៥ ពិធី​​ប្រគល់ជូន​កិត្តិនាម​ជា​សិល្បករ​ឆ្នើម​លើទី​១ ខាង​វិស័យ​កេរដំណែល​វប្បធម៌​អរូបី  បង​បាន​ប្រធាន​រដ្ឋ​ ត្រឿង​ តឹន​សាង​ (Truong Tan Sang) ប្រគល់ជូន​កិត្តិនាម​សិល្បករ​​ឆ្នើម​ ពេល​​នោះ​បងទើបមាន​អាយុ​៣៣ឆ្នាំ ដោយ​សារ​មាន​គុណបំណាច់​​ឆ្នើម​ ក្នុងការ​អភិរក្ស​ និង ពង្រីក​កេរដំណែល​វប្បធម៌​​ជនជាតិ​។​

អាហ្វិញ (A Huynh) ​ចំណាយ​ពេល​វេលា​ និង កម្លាំង​កាយ​ចិត្ត​ដើរ​តាម​ដង​ជ្រោះ​ក្នុង​តំបន់​ ដើម្បី​ស្វែង​រក​ថ្ម ធ្វើ​រនាតថ្ម។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ជាទូទៅនៅ តីង្វៀន ជាពិសេសនៅខេត្តកនតុម (Kon Tum) ភាគច្រើន​​ពិធី​បុណ្យធំៗ​ បងតែង​​មានវត្តមាននៅទីនោះ​​។ អាហ្វិញ​ (A Huynh)ទោះបី​មានវ័យ​ក្មេង​ ប៉ុន្តែ​បង​ជា​សិល្បករ​ល្បី​ក្នុង​តំបន់​ជាយូរណាស់មកហើយ​​ ដូចនេះ ​ទើប​​ទីកន្លែង​ជាច្រើន បាន​​អញ្ជើញ​បង​ ​មក​សម្តែង​ឧបករណ៍​ប្រពៃណី​​។ ក្រៅពី​សម្តែង​គង​ឃ្មោះ​ អាហ្វិញ​ (A Huynh)នៅ​អាចកែច្នៃ​​​ កែសម្រួល​ និង លេង​ជំនាញ​ឧបករណ៍​ប្រពៃណីបុរាណ​ជាច្រើន ​​របស់​ជនជាតិ​យ៉ារ៉ាយ (Ja Rai)​។​

"ឧករណ៍​តន្រ្តីជនជាតិ​យ៉ារ៉ាយ​ (Ja Rai)​ ខ្លួន​ខ្ញុំ​ចេះធ្វើ​ ចេះ​លេង​ទាំងអស់​។ រនាតថ្ម​ រនាតបំពង់ ​​តឺរឹង​ ចាប៉ី​​តិង​និង​ រនាត​បំពង់​ឌិញ​បុត​ ទ្រគ្នី។ល។ អ្វី​ក៏ចេះទាំង​អស់​។ នៅពេល​ជាប់រវល់រយៈ​ពេល​​យូរ​ មិនបាន​ហាត់​ ពេល​លេង​ឡើង​វិញ​ក៏អាចភ្លេង​ខ្លះ​ដែរ​ តែ​ហាត់​លេង​មួយ​ស្របក់​ នឹង​នឹក​ឃើញ​ភ្លាម​។ បងអាហ្វិញ​ (A Huynh) ញញឹម​សើចពោល​។​

ក្រៅពី​ទេពកោសល្យ​សម្តែង​គង​ឃ្មោះ​ ធ្វើ​ និង លេង​ជំនាញ​រនាតបំពង់​ តឺរឹង​ អាហ្វិញ ​(A Huynh) នៅ​ល្បីជាម្នាក់គត់​​នៅ​ខេត្ត​កនតុម​ (Kon Tum) ចេះ​ធ្វើ​ និង លេង​រនាតថ្ម ដែល​ជា​ឧបករណ៍​តន្រ្តី​ប្លែក​បំផុត ​នៃ​ជនជាតិ​តីង្វៀន​ ហើយ​ក៏ជា​​ឧបករណ៍​តន្រ្តី​បុរណា​បំផុត​​នៃ​​មនុស្សលោក​។​

សិល្បករ​ឆ្នើម​ អាហ្វិញ (A Huynh) នៅ​ល្បី​ឈ្មោះ​ជាមួយ​បំណិនលេង​រនាតបំពង់ ​តឺរឹង​ដ៏ជំនាញ​​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

រនាតថ្មតីង្វៀន​ល្បី​ឈ្មោះ​ដូចនេះ តែ​ឥឡូវ​កម្រមានអ្នកចេះ​ និង អ្នក​​ប្រគំ​។ ការ​ដែល​បង អាហ្វិញ (A Huynh)ចេះធ្វើ​ និង លេង​រនាតថ្ម ​ក៏ជា​ការ​ច្នៃដន្យ​មួយដែរ។ មុននេះ​ជាង​​រាប់សិប​ឆ្នាំ ក្នុង​លើក​មួយ​​ធ្វើ​ដំណើរ​ឆ្លងកាត់​​ជ្រោះ​ ជួប​ប្រទះ​ផែនថ្ម​មាន​រាង​ប្លែក​ភ្នែក​ ឃើញ​ចំណាប់អារម្មណ៍​បង​អាហ្វិញ (A Huynh) ​ក៏​​បាន​យក​ទៅ​ផ្ទះ​ គោះឮសូរ​​ពីរោះ​​លាន់​រំពង ដូច​សំឡេង​គង​ឃ្មោះ​។ ជាមួយ​នឹង​​លោហិត​ក្នុង​ខ្លួន ​ជាអ្នក​ចូលចិត្ត​តន្ត្រី​ ពូកែ​គោះ​គង​ឃ្មោះ​ អាហ្វិញ​ (A Huynh)បាន​រិះគិត​ដំ​ ពឹងលើ​បច្ចេកទេស​​សម្រួល​សូរ​​នៃ​គងឃ្មោះ ដើម្បី​​កែសម្រួល​សូរ​​លើ​​រនាតថ្ម។ យូរទៅ ក៏បង​​បង្កើតបាន​​ឈុត​រនាត​ថ្ម​​ដំបូង​របស់ខ្លួន​។​

តាំងពីពេលនោះមកសព្វថ្ងៃ​ អាហ្វិញ​ (A Huynh)ធ្វើ​បាន​ឈុត​រនាតថ្ម​ផ្សេង​គ្នា​ជាច្រើន​។ រនាតថ្ម​របស់​អាហ្វិញ (A Huynh)​មិនត្រឹមតែ​​​នាំយកទៅ​ប្រឡង​ និង សម្តែង​គ្រប់​ទីកន្លែង​ នៅទាំង​ទាក់ទាញ​​ការយកចិត្តទុកដាក់​​ នៃ​អ្នកជំនាញ​តន្រ្តី​ នៅ​​វិទ្យាស្ថាន​តន្រ្តី និង វិទ្យាស្ថាន​វប្បធម៌​សិល្បៈ​ជាតិ​​វៀតណាម​ ស្វែងរក​សង្កេតពិនិត្យ​ និង សិក្សា​។​

សិល្បករ អាហ្វិញ (A Huynh) ​​មាន​ទេពកោសល្យ​កែច្នៃ និង កែសម្រួល​រនាតបំពង់​ តឺរឹង​​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​ 

ប្រការ​ពិសេស​វិសាល​មួយ​ ទោះបី​ចេះធ្វើ​ ចេះលេង​ពូកែ​នូវ​ឧបករណ៍​តន្រ្តីបុរាណ​​ជាច្រើន​ដូចនេះ ក៏ប៉ុន្តែ​អាហ្វិញ​ ពុំដែលបាន​ឆ្លងកាត់ការ​បណ្តុះបណ្តាល​មកពី​សាលាតន្រ្តី​ណាមួយឡើយ ថែមទាំង​​គ្មាន​នរណាម្នាក់ហ្វឹកហាត់គាត់ទៀតផង​។ ទាំងអស់​សុទ្ធតែមកពី​ចំណង់​ចំណូល​ចិត្ត​ ទេពកោសល្យទេវតា​ប្រទាន​ ជាមួយ​នឹង​ភាព​​អត់ធ្មត់​ រៀន​ ធ្វើ​ និង​សាកល្បង​​ដោយ​ខ្លួន​ឯង​ ទើបទទួលបាន​​ជោគ​ជ័យបែប​​នេះ​។​

អាហ្វិញ​ (A Huynh)ស្មោះត្រង់​​​រៀប​រាប់​​ថា៖ ខ្លួន​មិន​បាន​រៀន​អ្វី​ទាំងអស់​ ក៏មិន​ចេះតុង​ភ្លេង​ ដូ រេ មី​ ស ឡា​ ជាអ្វីនោះទេ​។ ឃើញ​គេ​​លេង​ប្រគំពីរោះ​ពេក ដូចនេះ​ខ្លួន​​ចូល​ចិត្ត​រួច​​រៀន​​ធ្វើ​​ប្រគំលេង​ដោយ​ខ្លួន​ឯង។ បង​អាជីវ (A Juil)ជា​មិត្ត​​ជិត​ស្និទ្ធ​ តែង​​ប្រគំ​តន្រ្តី​ជាមួយ​បង ​អាហ្វិញ (A Huynh) រៀប​រាប់ថា​៖ ធ្វើ​ឧបករណ៍តន្រ្តីដទៃផ្សេង​ គឺ​មាន​អ្នកចេះធ្វើ​ តែ​​ធ្វើ​រនាតថ្ម​​គ្មាននរណាចេះទាល់តែសោះ មានតែ​អាហ្វិញ (A Huynh)​ មួយគត់។​

អាហ្វិញ (A Huynh) រីករាយ​ពេល​និយាយដល់​ប្រការពិសេស ​នៃ​រនាតបំពង់ តឺរឹង​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

អាហ្វិញ (A Huynh) ​ស្លូតបូត​ដូច​ដំឡូង​ជ្វា ដំឡូង​មី​៖ បង​មិនសូវ​​មាត់​ពាក្យ​ ច្រើនតែ​ញញឹម​ ស្នាម​សំណើចលើថ្ពាល​ ​ស្រាម​ដោយ​​ពន្លឺថ្ងៃ​ ជា​លក្ខណៈ​ពិសេស​​នៃ​បុរស​​ជនជាតិ​យ៉ារ៉ាយ​ (Ja Rai) នៅ​​តំបន់តីង្វៀន​ ដែល​​ពោរពេញ​​ដោយ​ថ្ងៃ ​និង ​ខ្យល់​។ បេះដូង​ ​អាហ្វិញ (A Huynh) ​នៅតែ​បញ្ឆេះ​ចំណង់​ចំណូល​ចិត្ត​ ដុំភ្លើង​នោះមិនត្រឹមតែ​ជួយ​បងបំពេញ​​បានទឹក​ចិត្ត​ស្រឡាញ់​​តន្ត្រី នៅ​ទាំង​​​អុជបំភ្លឺ​បំណង​ប្រាថ្នា​ ​អភិរក្ស លះបង់​ និង ផ្សព្វផ្សាយ​ នូវ​សម្រស់​កេរដំណែល​​តន្រ្តីប្រពៃណី​ នៃភូមិស្រុក​កំណើត​។​​ ហេតុ​នេះ មិនត្រឹមតែ​លង់ចិត្តនឹង​ការ​កែច្នៃ​ សម្តែង​ នូវ​ឧបករណ៍​ជាច្រើន អាហ្វិញ (A Huynh)​នៅទាំង​​ស្វាហាប់​បង្រៀន​​យុវវ័យ​​ជំនាន់ក្រោយក្នុងភូមិ​ស្រុកទៀតផង​ និង តែង​ត្រៀមចិត្ត​ឧទ្ទេសនាម​​ជូន​​ចំពោះ​អ្នក​ស្រឡាញ់​​ចូលចិត្ត​ ដែល​ចង់​ស្វែងយល់ ​អំពី​សិល្បៈ​តន្រ្តី​នៃ​ជនជាតិ​​​យ៉ារ៉ាយ ​(Ja Rai)៕​​ 

អត្ថបទនិង​រូបថត៖ ថាញហ័រ កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយរីកើង


top