ព័ត៌មាន

បេតិកភ័ណ្ឌស្មារតីពីជ័យជំនះ Dien Bien Phu កាលពី ៧៩ ឆ្នាំមុន (១៩៥៤ - ២០២៣)

ជ័យជំនះ Dien Bien Phu បាននាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលបញ្ចប់សង្រ្គាមនៅឥណ្ឌូចិន (១៩៤៥-១៩៥៤) វៀតណាមខាងជើងត្រូវបានរំដោះទាំងស្រុង។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានបង្កើតបុព្វបទនិងមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ប្រជាជាតិវៀតណាមដើម្បីដំណើរការតស៊ូបង្រួបបង្រួមប្រទេសជាតិ (១៩៥៤-១៩៧៥)។
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ ទង់ជាតិ "ប្តេជ្ញាប្រយុទ្ធ - ប្តេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបានបក់រវីកៗលើដំបូលផ្លូវរូងក្រោមដីរបស់ឧត្តមសេនីយ៍ De Castries។ យុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រដណ្ដើមបានជ័យជំនះយ៉ាងពេញលេញ។ (រូបថតឯកសារ៖ VNA) 

នាថ្ងៃទី ៧ ឧសភា កាលពី ៦៩ ឆ្នាំមុន (ឆ្នាំ ១៩៥៤) នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ កងទ័ពនិងប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ បានវាយកម្ទេចបន្ទាយ Dien Bien Phu ដែលជាបន្ទាយខ្លាំងជាងគេនៅឥណ្ឌូចិនរបស់កងទ័ពអាណានិគមបារាំង។ ជ័យជំនះនៃការវាយប្រហារយុទ្ធសាស្ត្រសិសិររដូវ-និទាឃរដូវ ឆ្នាំ ១៩៥៣-១៩៥៤ ដែលកំពូលជាជ័យជំនះ Dien Bien Phu បានបញ្ជាក់ពីភាពកម្លាំងពលំរបស់ប្រជាជនវៀតណាម ដែលបានជំនះពុះពារលើរាល់ការលំបាកដើម្បីប្រយុទ្ធនិងយកឈ្នះលើខ្មាំងសត្រូវ។

ជ័យជំនះ Dien Bien Phu បាននាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលបញ្ចប់សង្រ្គាមនៅឥណ្ឌូចិន (១៩៤៥-១៩៥៤) វៀតណាមខាងជើងត្រូវបានរំដោះទាំងស្រុង។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានបង្កើតបុព្វបទនិងមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ប្រជាជាតិវៀតណាមដើម្បីដំណើរការតស៊ូបង្រួបបង្រួមប្រទេសជាតិ (១៩៥៤-១៩៧៥)។

នៅលើឆាកអន្តរជាតិ ជ័យជំនះ Dien Bien Phu ក៏បានក្លាយជាការបំផុសគំនិតដ៏ធំធេង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ចលនារំដោះជាតិជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសអាណានិគមអាហ្វ្រិក។

ក្រោយរយៈពេល ៦៩ ឆ្នាំ សមរភូមិ Dien Bien Phu សព្វថ្ងៃនេះបានពាក់អាវថ្មីមួយនៃទីក្រុងដ៏អ៊ូអរ និងធំទូលាយនៅតំបន់ព្រៃភ្នំ។ Dien Bien កំពុងផ្តោតសំខាន់លើការពង្រីកតម្លៃដ៏សំខាន់នៃកេរ្តិ៍ដំណែលសមរភូមិ Dien Bien Phu ដើម្បីប្រែក្លាយវាទៅជាប្រៀបខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់មុខមាត់ សក្តិសមនឹងកិត្តិនាម “Dien Bien Phu អង់អាចក្លាហាន”។ ដោយឡែកក្នុងរយៈពេល៣ខែដើមឆ្នាំនេះ តាមការប៉ាន់ប្រមាណ ចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុង Dien Bien សម្រេចបានជាង៣០ម៉ឺននាក់ កើនឡើងប្រមាណ១០ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណូលសរុបពីសកម្មភាពទេសចរណ៍សម្រេចបានជាង៥២៥ពាន់លានដុង (កើនឡើងជាង ១១ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)៕


top