ពិធីបុណ្យប្រពៃណី នៃ តំបន់កែម៉ុក (Ke Moc) ជាលំហវប្បធម៌ដ៏យូរលង់របស់ថាំងឡុង (Thang Long) កាលពីបុរាណ។
នៅតាមដងទន្លេតូឡិច (To Lich) តំបន់កែម៉ុក (Ke Moc) ជាលំហវប្បធម៌ដ៏យូរលង់របស់ថាំងឡុង (Thang Long) កាលពីបុរាណ បានរក្សានូវតម្លៃពិសេសៗ តាមរយៈពិធីបុណ្យប្រពៃណី នៃភូមិទាំង៥។ បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ពិធីបុណ្យនេះ បានផ្តល់ឱកាសឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ និងជីវភាពវប្បធម៌សហគមន៍ នៅចំកណ្តាលរដ្ឋធានីហាណូយ។
គ្រែស្នែង បានប្រមូលផ្តុំគ្នា នៅទីធ្លាវិហារភូមិ ដើម្បីប្រារព្ធពិធីសក្ការៈ មុនពេលចាប់ផ្តើមការដង្ហែ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
កែម៉ុក (Ke Moc) ជាឈ្មោះហៅក្រៅនៃតំបន់ ញឹនមុក (Nhan Muc) ដែលជាតំបន់លំនៅឋានមួយ បានលេចឡើងឆាប់បំផុតក្នុងប្រវត្តិសាស្ត្រថាំងឡុង។ ឆ្លងកាត់ដំណើរការផ្លាស់ប្តូរនៃរដ្ឋបាល និងការរស់នៅ តំបន់ញឹនមុក បានបែងចែកទៅជាអង្គភាពភូមិខុសៗគ្នា។ ក្នុងនោះ ញឹនមុកម៉ូន (Nhan Muc Mon) រួមមានភូមិទាំង ៥ គឺ៖ យ៉ាបញឹត (Giap Nhat) ក្វានញឹន (Quan Nhan) ចិញគិញ (Chinh Kinh) គឺឡុក (Cu Loc) និងភុងខ្វាង (Phung Khoang) តែងបានគេហៅរួមថាភូមិម៉ុកទាំង៥។ នេះគឺជាសហគមន៍អ្នកស្រុក ដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ទាំងផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងការរស់នៅបែបវប្បធម៌ បង្កើតបានជាលំហវប្បធម៌ភូមិឋានវិសេសវិសាលមួយ ក្នុងទីក្រុងហាណូយ នាពេលបច្ចុប្បន្ន។
ជីវស្មារតីនៃអ្នកភូមិម៉ុកទាំង៥ ជំនឿលើការគោរពបូជាព្រះភូមិ (Thanh hoang) ដើរតួនាទីជាមជ្ឈមណ្ឌល។ ភូមិនីមួយៗ សុទ្ធតែមានវិហារភូមិ ដែលជាគ្រឹះស្ថានវប្បធម៌ប្រពៃណី សម្រាប់គោរពបូជាទេវតាការពារភូមិរៀងៗខ្លួន។ ព្រះភូមិទាំងនោះ មិនត្រឹមតែជាបុគ្គលដែលមានគុណបំណាច់ចំពោះភូមិឋាន និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូប នៃសីលធម៌ ជំនឿ និងការការពារដ៏ពិសិដ្ឋ សម្រាប់សហគមន៍ផងដែរ។
ការដង្ហែរគ្រែស្នែង ជាពិធីវិសេសវិសាលបំផុត នៅក្នុងពិធីបុណ្យភូមិម៉ុកទាំង ៥។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ក្បួនដង្ហែធ្វើចលនាយ៉ាងយឺតៗ និងអធិកអធមនៅលើដងវិថីនានា ក្នុងតំបន់ញឹនមុក (Nhan Muc)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ផ្អែកលើមូលដ្ឋាននៃជំនឿនោះ ពិធីបុណ្យភូមិម៉ុកទាំង៥ បានបង្កើតឡើង និងរក្សាទុកតាំងពីជំនាន់មួយទៅជំនាន់មួយ ដូចជាសកម្មភាពវប្បធម៌រួម នៃតំបន់កែម៉ុកទាំងមូល។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១០ ដល់ថ្ងៃ១២ ខែ២ (តាមចន្ទគតិ) ដើម្បីដង្ហែព្រះភូមិយាងកម្សាន្តនៅរដូវផ្ការីក ទស្សនាទេសភាពភូមិទាំង៥ និងបួងសួងសុំឱ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាជនរស់នៅដោយសេចក្តីសុខសាន្ត។ល។
គ្រែស្នែង បានដង្ហែកាត់តាមតំបន់លំនៅឋាន ដែលបង្ហាញពីភាពផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងជំនឿសាសនា
និងជីវភាពរស់នៅប្រចាំថ្ងៃ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
សមាជិកនៃក្បួនដង្ហែ បានសហការគ្នាយ៉ាងស៊ីចង្វាក់គ្នា នៅពេលសែងគ្រែស្នែង។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
អ្នកភូមិដែលចូលរួមក្នុងពិធីបុណ្យ បានស្លៀកសម្លៀកបំពាក់ប្រពៃណី និងពាក់មួក បង្កើតបានជាចំណុចលេចធ្លោ នៃវប្បធម៌ក្នុងពិធីបុណ្យភូមិម៉ុក។
រូបថត៖
កុងដាត/កាសែតរូបភាពវៀតណាម
ខុសប្លែកពីពិធីបុណ្យទោលនៃភូមិនីមួយៗ ពិធីបុណ្យភូមិម៉ុកទាំង៥ មានលក្ខណៈផ្សារភ្ជាប់អន្តរភូមិយ៉ាងច្បាស់លាស់ ដោយបង្ហាញយ៉ាងស៊ីជម្រៅនូវស្មារតីសាមគ្គីភាពសហគមន៍។ តាមទំនៀមទម្លាប់ពីបុរាណ ភូមិទាំងអស់បានរួមគ្នារៀបចំពិធីបុណ្យយ៉ាងឱឡារិកតាមវដ្ត ដោយប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនេះ ពិធីដង្ហែ និងការបូជាបានប្រព្រឹត្តទៅយ៉ាងសមរម្យ និងថ្លៃថ្នូរ ក្នុងន័យដង្ហែព្រះភូមិទៅកម្សាន្តក្នុងលំហរួម នៃតំបន់កែម៉ុក ព្រមទាំងបញ្ញើបំណងប្រាថ្នា អំពីជីវភាពសុខសាន្ត ភោគផលកសិកម្មល្អប្រសើរ និងសហគមន៍សាមគ្គីគ្នា។
លំហនៃដងវិថីនានា បានក្លាយជាផ្នែកមួយ នៃពិធីបុណ្យប្រពៃណី។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
រូបភាពនៃការដង្ហែគ្រែស្នែង បានបង្កើតជាចំណុចលេចធ្លោនៃវប្បធម៌នៅលើដងវិថី។ រូបថត៖
កុងដាត/កាសែតរូបភាពវៀតណាម
អ្នកសែងគ្រែស្នែង ប្រើប្រាស់កម្លាំងខ្លាំង ដើម្បីរក្សាតុល្យភាព នៅពេលដែលបង្វិលគ្រែស្នែង តាមដងផ្លូវ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
លំហនៃពិធីបុណ្យនេះ ជាប់ទាក់ទងនឹងប្រព័ន្ធវិហារភូមិ នៃភូមិម៉ុកនានា ដូចជាវិហារភូមិភុងខ្វាង វិហារភូមិគ្វានញឹន វិហារភូមិគឺចិញ វិហារភូមិយ៉ាបញឹត។ល។ វិហារនីមួយៗ ជាចំណុចប្រសព្វនៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងជំនឿ រួមចំណែកបង្កើតបានជាផែនទីវប្បធម៌ដ៏វិសេសវិសាល នៃតំបន់ញឹនមុក។ ការដែលវិហារភូមិនានា រួមគ្នាចូលរួមពិធីបុណ្យតែមួយ មិនត្រឹមតែធ្វើឱ្យលេចធ្លោនូវទំនាក់ទំនងជិតស្និទ្ធ រវាងភូមិនានាប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងគំនិតជាសហគមន៍ ដែលហួសពីដែនកំណត់នៃភូមិឋានបិទជិត។ នេះគឺជាចំណុចជឿនលឿនមួយ នៅក្នុងរចនាសម្ព័ន្ធវប្បធម៌ប្រពៃណី។
ក្បួនដង្ហែឆ្ពោះទៅកាន់វិហារភូមិ ដែលជាអាសយដ្ឋានឈប់សម្រាកដ៏សំខាន់ នៅក្នុងលំហនៃពិធីបុណ្យ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
កាលៈទេសៈនៃការដង្ហែគ្រែស្នែង ឡើងលើកាំជណ្តើរខ្ពស់ ឆ្ពោះទៅកាន់វិហារភូមិ តម្រូវឱ្យអ្នកសែងសហការគ្នាយ៉ាងស្ទាត់ជំនាញ ក្នុងការរក្សាតុល្យភាព
ប៉ុន្តែនៅតែរក្សាបានភាពអធិកអធម។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
គ្រែស្នែង បានឈប់នៅពីមុខទីធ្លាវិហារភូមិ ដើម្បីប្រារព្ធពិធីបុណ្យ ទទួលបដិសណ្ឋារកិច្ច។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ទន្ទឹមនឹងពិធីកិច្ចបែបពិសិដ្ឋ ពិធីបុណ្យភូមិម៉ុកទាំង៥ ក៏ជាឱកាសសម្រាប់ប្រព្រឹត្តទៅនូវសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើន ល្បែងប្រពៃណី និងទម្រង់សិល្បៈសម្តែង ដែលមានលក្ខណៈភូមិស្រុកយ៉ាងច្បាស់។ សកម្មភាពទាំងនោះ បានរួមចំណែកធ្វើឱ្យជីវស្មារតីប្រជាជនកាន់តែសម្បូរបែប ព្រមទាំងឆ្លុះបញ្ចាំងពីតម្លៃសោភ័ណភាព សីលធម៌ និងរបៀបរស់នៅបានបន្តវេនគ្នាឆ្លងកាត់ជាច្រើនជំនាន់នៃអ្នកភូមិកែម៉ុក៕
- អត្ថបទ និងរូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង