បេក្ខជន Pham Hung Phong (រូបថត៖ Vietnam+)
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅហុងកុង (ចិន) បានប្រព្រឹត្តទៅការប្រឡង អាជីវករចាប់ផ្ដើមអាជីពអន្តរជាតិ Elevator Pitch Hong Kong ២០១៨។
បេក្ខជន វៀតណាមលោក Pham Hung Phong នាយកប្រតិបត្តិនៃ Cyfeer ដែលជាសហ គ្រាសមួយក្នុងវិស័យផ្នែកទន់គ្រប់គ្រងខុនដូ បានចូលក្នុងបញ្ជី Top 10 នៃការ ប្រឡងនេះ។
នៅក្នុងការប្រឡងឆ្នាំនេះ អាជីវករចាប់ផ្ដើមអាជីពប្រមាណ១០០នាក់មកពី គ្រប់ទិសទីលើទូទាំងពិភពលោក បានចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ។ នៅទីនេះ ពួកគេ បានបង្ហាញគំនិតរបស់ខ្លួនចំពោះវិនិយោគិននិងអ្នកជំនាញក្នុងវិស័យនីមួយៗ។ អាជីវករឆ្នើមបំផុតចំនួន១០នាក់នឹងត្រូវបានជ្រើសរើស ដើម្បីបង្ហាញគំនិតនៅ ចំពោះមុខក្រុមប្រឹក្សាវាយតម្លៃនិងវិនិយោគិនមានសក្ដានុពលនានា។ ជើងឯក នឹងទទួលបានពានរង្វាន់វិនិយោគឡើងដល់ទៅ១២០ពាន់ដុល្លាអាមេរិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម