ព័ត៌មាន

បើកសួនឧទ្យានឡូជីស្ទិកដំបូងគេនៅវៀតណាម

នាព្រឹកថ្ងៃទី ១១ ខែធ្នូនេះ នៅឃុំ Phu Xa ស្រុក Cao Loc ខេត្ត Lang Son បានប្រព្រឹត្តទៅពិធីបើកដំណើរការ សួនឧទ្យានឡូជីស្ទិក Viettel Lang Son។

សួនឧទ្យានឡូជីស្ទិក Viettel ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន Dong Dang - Lang Son ដែលមានមាត្រដ្ឋានវិនិយោគលើផ្ទៃដី ១៤៣,៧ ហិកតា; ត្រូវបានសាងសង់ឡើងដើម្បីបង្កើតបរិយាកាសធ្វើការប្រកបដោយនិរន្តរភាព ការរចនាប្រកបដោយវិជ្ជាជីវៈ ដែលមានដើមឈើជាង ៣.៣០០ ដើម ប្រព័ន្ធថាមពលកកើតឡើងវិញ និងគំរូសេដ្ឋកិច្ចវិលជុំ។ លោក Vu Quang Khanh អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Dong Dang - Lang Son បានឲ្យដឹងថា៖ “ការបើកដំណើរការគំរូឡូជីស្ទិក Viettel មានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍច្រកទ្វារព្រំដែនខេត្ត Lang Son។ គំរូសួនឧទ្យានឡូជីស្ទិក ជួយជំរុញការនាំទំនិញឆ្លងដែនរវាងវៀតណាម និងចិន បំពេញតម្រូវការអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុក ក៏ដូចជាពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរផងដែរ”។

សួនឧទ្យានឡូជីស្ទិក Viettel ។ រូបថត៖ Congthuong.vn

សួនឧទ្យាននេះ មិនត្រឹមតែដំណើរការប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការការពារបរិស្ថាននិងកសាងប្រព័ន្ធអេកូឡូជីស្ទិកបៃតងនិងស្និទ្ធស្នាលជាមួយបរិស្ថានផងដែរ។ នេះគឺជាមជ្ឈមណ្ឌលលូជីស្ទិកដំបូងគេនៅវៀតណាម ដែលមានហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងទំនើបបំផុតក្នុងប្រទេសវៀតណាម ដោយផ្តល់សេវាកម្មឡូជីស្ទិក ប្រកបដោយវិជ្ជាជីវៈយ៉ាងទូលំទូលាយ ដោយអនុវត្តនិងប្រើប្រាស់ឧបករណ៍ឧស្សាហកម្មប្រកបដោយភាពឆ្លាតវៃផងដែរ៕


top