ព័ត៌មាន

បើកសិក្ខាសាលាជាន់ខ្ពស់វៀតណាម-ជប៉ុន

អញ្ជើញថ្លែងនៅសិក្ខាសាលានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ គួរឱ្យទុកចិត្ត ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី” សក្ដានុពលសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែសម្បូរបែបនិងមានឱកាសជាច្រើន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសិក្ខាសាលាសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម-ជប៉ុន។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៧ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម “សិក្ខាសាលាសេដ្ឋកិច្ចជាន់ខ្ពស់” ក្នុង ឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (១៩៧៣-២០២៣)។ សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយក្រសួងផែនការ និងវិនិយោគវៀតណាម ស្ថានទូតជប៉ុន និងសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (KEIDANREN) ហើយត្រូវបានផ្សាយតាមអ៊ីនធឺណិតទៅកាន់សហគ្រាសរាប់ពាន់ អង្គភាពនៅទូទាំងប្រទេសជប៉ុន។
អញ្ជើញថ្លែងនៅសិក្ខាសាលានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ គួរឱ្យទុកចិត្ត ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី” សក្ដានុពលសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែសម្បូរបែបនិងមានឱកាសជាច្រើន។ សិក្ខា សាលានេះមានអត្ថន័យសំខាន់សម្រាប់ភាគីទាំងពីរដើម្បីវិភាគឱកាស ក៏ដូចជាការ លំបាក និងបញ្ហាប្រឈមថ្មីៗ; ចែករំលែកមេរៀនបទពិសោធន៍ ដើម្បីដាក់ចេញនូវទិស ដៅ ភារកិច្ច និងដំណោះស្រាយនាពេលខាងមុខ ហើយរួមចំណែកជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគួរឲ្យទុកចិត្ត និងជិតស្និទ្ធិរវាងវៀតណាមនិងជប៉ុន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងហើយសង្ឃឹមថា សហ គ្រាសដោយមានទុន វិនិយោគផ្ទាល់ពីបរទេស (FDI) និយាយរួម និងប្រទេសជប៉ុន និយាយដោយឡែក នឹងបង្កើនបន្ថែមទៀតលើការបណ្តុះបណ្តាលប្រភពធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់ អនុវត្តន៍ វិទ្យាសាស្ត្រ អភិបាលកិច្ចជឿនលឿននិង ប្រកបដោយប្រសិទ្ធភាព; ជំរុញខ្លាំងនូវការស្រាវជ្រាវ-អភិវឌ្ឍន៍ នវានុវត្តន៍ភាព ហើយ រួមចំណែកប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលមួយក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់និង ពិភពលោក។ ក្នុងស្មារតី “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា” លោក នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងរួមដំណើរជានិច្ច ហើយបង្កើត គ្រប់លក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនជប៉ុនដើម្បីធ្វើការវិនិយោគប្រកប ដោយជោគជ័យ ចីរភាព និងយូរអង្វែងនៅវៀតណាម៕

top