ព័ត៌មាន

បើកសម្ពោធស្តុបរំលឹកវិញ្ញាណក្ខ័ន្ធ “កម្លាំងយុទ្ធជនពិសេស ដែលវាយសម្រុកវិទ្យុ សម្លេង Sai Gon ឆ្នាំ១៩៦៨”

សំណង់នេះបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះកម្លាំងយុទ្ធជន ពិសេស Sai Gon កម្លាំងប្រដាប់អាវុធទីក្រុង តាមនោះឃោសនាអំពីប្រពៃណី ស្នេហាជាតិស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់ ប្រជាជាតិ។

បើកសម្ពោធស្តុបរំលឹកវិញ្ញាណក្ខ័ន្ធ “កម្លាំងយុទ្ធជនពិសេស ដែលវាយសម្រុកវិទ្យុ សម្លេង Sai Gon ឆ្នាំ១៩៦៨”
(រូបថត៖ tuoitre.vn)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ យុទ្ធនាការវាយសម្រុក និងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ​១៩៦៨​នោះ​ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) បានរៀបចំពិធីសម្ពោធ​ស្តុប​រំលឹកវិញ្ញាណក្ខ័ន្ធ “កម្លាំងយុទ្ធជនពិសេសដែលវាយសម្រុកវិទ្យុសម្លេង Sai Gon នាឆ្នាំ ១៩៦៨”។ សំណង់នេះបង្ហាញ​នូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះកម្លាំងយុទ្ធជន ពិសេស Sai Gon កម្លាំងប្រដាប់អាវុធទីក្រុង តាមនោះឃោសនាអំពីប្រពៃណី ស្នេហាជាតិស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់ ប្រជាជាតិ​។​ ស្តុបរំលឹកវិញ្ញាណក្ខ័ន្ធនេះជាសំណង់មួយក្នុងចំណោមសំណង់ចំនួន ៩ ដែលត្រូវបានសាងសង់និងស្តារជួសជុលនៅ​ទីក្រុងហូជីមិញ សំដៅរំលឹកគុណូបការៈរបស់ កម្លាំងយុទ្ធជនពិសេស Sai Gon ដែលបានពលីជីវិតក្នុងយុទ្ធនាការ​វាយសម្រុកនិងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top