ព័ត៌មាន

បើកសម្ពោធផ្សារកាបូនក្នុងប្រទេសវៀតណាម

នាព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុងហាណូយ ផ្សារភាគហ៊ុនហាណូយ (HNX) បានបើកសម្ពោធផ្សារកាបូនក្នុងស្រុក ដែលជាលើកទីមួយហើយដែលវៀតណាមបាននាំយកកូតាបំភាយឧស្ម័នផ្ទះកញ្ចក់ និងឥណទានកាបូនទៅក្នុងទីផ្សារពាណិជ្ជកម្មតែមួយ។
គណៈប្រតិភូចុចប៊ូតុងដើម្បីបើកដំណើរការជាផ្លូវការនៃផ្សារឥណទានកាបូន។ រូបថត៖ daibieunhandan.vn

ព្រឹត្តិការណ៍នេះជំរុញការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប និងបង្កើតឧបករណ៍ទីផ្សារបន្ថែមដើម្បីគាំទ្រសហគ្រាសក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី វូ ធី ចាន់ភឿង ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ បានសង្កត់ធ្ងន់ថា៖

«ជាពិសេស ដើម្បីសម្រួលដល់សហគ្រាសនានាក្នុងដំណាក់កាលអនុវត្តន៍សាកល្បងរហូតដល់ចុងឆ្នាំ ២០២៨ រដ្ឋាភិបាលបានចេញផ្សាយសារាចរណ៍ណែនាំលេខ ២៩ ដែលចែងថា ផ្សារភាគហ៊ុនវៀតណាម ផ្សារភាគហ៊ុនហាណូយ និងសាជីវកម្មទទួលប្រាក់បញ្ញើនិងទូទាត់មូលបត្រវៀតណាម នឹងមិនគិតថ្លៃសេវាកម្មលើការផ្លាស់ប្តូរកាបូនក្នុងស្រុកនោះទេ។ នេះគឺជាគោលជំហរជាក់ស្តែងមួយដែលបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលចំពោះសហគមន៍ធុរកិច្ច រួមចំណែកដល់ការកាត់បន្ថយថ្លៃដើមចូលរួមទីផ្សារ និងលើកទឹកចិត្តសហគ្រាសឱ្យអនុវត្តន៍ដំណោះស្រាយកាត់បន្ថយការបំភាយឧស្ម័ន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ការដាក់ឱ្យដំណើរការផ្សារកាបូនក្នុងស្រុក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ទីផ្សារកាបូននៅវៀតណាម; រួមចំណែកដល់ការបំពេញកាតព្វកិច្ចអន្តរជាតិលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជំរុញការផ្លាស់ប្តូរបៃតង អភិវឌ្ឍន៍សេដ្ឋកិច្ចកាបូនទាប ហើយបង្កើតឧបករណ៍ទីផ្សារបន្ថែមដើម្បីគាំទ្រសហគ្រាសក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


top