ព័ត៌មាន

បើកសម្ពោធផ្លូវរូងក្រោមដី Deo Ca


ទិដ្ឋភាពនៃពិធីនេះ (រូបថត៖VOV)

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៧ ផ្លូវរូង​ក្រោមដី Deo Ca នៅលើមហាវិថី ១A ដែលត​ភ្ជាប់ខេត្ត Phu Yen និង​ខេត្ត Khanh Hoa ត្រូវបានបើកសម្ពោធដាក់​ឲ្យ ដំណើរការក្រោយរយៈពេ​ល៦ឆ្នាំ​កសាងឡើង។ គំរោងការណ៍​នេះត្រូវ​បាន​អនុវត្ត​ តាមរូបសណ្ឋានដៃគូសាធារណៈ-ឯកជ​ន។ លោក Le Dinh Tho អនុរដ្ឋមន្រ្តី ក្រសួង​គមនាគមន៍​និង​ដឹកជញ្ជូន បានឲ្យដឹងថា៖ "សំណង់ផ្លូវរូងក្រោមដី Deo Ca នឹងជួយបង្កើតកម្លាំង​ចលករ​អភិវឌ្ឍន៍​អំពី ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍នៅតំ​បន់ឆ្នេរសមុទ្រភាគកណ្ដាល។ ​វា តភ្ជាប់ Phu Yen ជាមួយ​មណ្ឌល​សេដ្ឋកិច្ច Van Phong ទីក្រុង Nha Trang ហើយ តភ្ជាប់មណ្ឌល​ឧស្សាហកម្ម​ជាមួយ​មណ្ឌល​ទេសចរណ៍​ក្នុងតំបន់​។ បង្កើតកម្លាំង ចលករសំ​រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​កិច្ច ធានា​សន្តិសុខ​ការពារ​ជាតិ​តំបន់​ ភាគកណ្ដាលនិង Tay​ Nguyen”៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top