ព័ត៌មាន

បើកសម្ពោធប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិក

ប្រព័ន្ធនេះមានភារកិច្ចឃ្លាំមើល វិភាគ ចែករំលែកព័ត៌មាន ប្រកាសអាសន្នចំពោះក្រសួង ស្ថាប័ននិងតំបន់ នានា សំដៅធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺណែតសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិក។
 


បណ្ដាតំណាងចុចប៊ូតុងបើកសម្ពោធប្រព័ន្ធ

នាថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានរៀបចំពិធី​បើក​សម្ពោធ​ប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌ មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិក។ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam និងរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung បានចុច​ប៊ូតុង​បើក​សម្ពោធប្រព័ន្ធនេះ។

ប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិកត្រូវបានកសាងឡើងដោយកិច្ចសហការរវាងបណ្ដាសមាជិកក្នុងសម្ព័ន្ធភាពដោះស្រាយកូដព្យាបាទនិងបង្ការប្រឆាំងនឹងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតដែលរួមមានសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel សម្ព័ន្ធក្រុមហ៊ុនប្រៃសណី ទូរគមនាគមន៍​វៀតណាម (VNPT) សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា CMC សម្ព័ន្ធក្រុម ហ៊ុន FPT និងក្រុមហ៊ុនភាគហ៊ុន BKAV។ ប្រព័ន្ធនេះមានភារកិច្ចឃ្លាំមើល វិភាគ ចែករំលែកព័ត៌មាន ប្រកាសអាសន្នចំពោះក្រសួង ស្ថាប័ននិងតំបន់នានា សំដៅធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺណែតសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិក។ ក្នុងវគ្គសាកពិសោធន៍ដំបូង ប្រព័ន្ធនេះបានផ្គត់ផ្គង់ តភ្ជាប់ ចែករំលែកព័ត៌មាននិងទិន្នន័យសម្រាប់បណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងទាំង៦៣ក្រោមឱវាទមជ្ឈឹម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top