ព័ត៌មាន

បើកសម័យប្រជុំលើកទី៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅវិមានរដ្ឋសភា (ហាណូយ) បានបើកសម័យប្រជុំលើកទី៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ នេះជាសម័យប្រជុំដ៏សំខាន់មួយ ដើម្បីផ្តោតសំខាន់លើការរៀបចំសម្រាប់សម័យប្រជុំលើកទី១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភា នីតិកាលទី១៥ អនុវត្តភារកិច្ចថ្មីស្របតាមបទប្បញ្ញត្តិរបស់ច្បាប់ ធានាបាននូវការអនុវត្តកម្មវិធីការងារពេញមួយអាណត្តិ។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងចំណាយពេលភាគច្រើនលើការងារនីតិបញ្ញត្តិ ដោយពិនិត្យលើ សេចក្តីព្រាងច្បាប់ចំនួន ១៤ ដែលមានវិសាលភាពទូលំទូលាយ និងមានឥទ្ធិពលយ៉ាងខ្លាំង។ គម្រោងនានាគឺទាក់ទងដោយផ្ទាល់ទៅនឹងស្ថាប័នសេដ្ឋកិច្ចទីផ្សារ សិទ្ធិមនុស្ស ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធគោលការណ៍ និងទិសដៅសំខាន់ៗរបស់បក្ស បន្ទាប់ពីសេចក្តីសម្រេចចិត្តមជ្ឈិមទើបបានចេញផ្សាយ។

ទន្ទឹមនឹងការពិនិត្យលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំនេះ ជាលើកដំបូងដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចចិត្តដោយផ្ទាល់លើកម្មវិធីនីតិប្បញ្ញត្តិឆ្នាំ ២០២៦ ជំនួសឱ្យការបញ្ជូនទៅរដ្ឋសភាដើម្បីធ្វើការសម្រេច។ ការផ្លាស់ប្តូរសិទ្ធិអំណាចមានគោលបំណងធានាថា កម្មវិធីមានភាពបត់បែន និងច្បាមជាប់តថភាពជាក់ស្តែង។

ខ្លឹមសារសំខាន់មួយនៃសម័យប្រជុំគឺការផ្តល់យោបល់លើកទី២ ស្តីពីការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី១៥។ តាមការគ្រោងទុក សម័យប្រជុំនាពេលខាងមុខនឹងពិនិត្យ និងសម្រេច លើខ្លឹមសារសំខាន់ៗចំនួន ៧០ រួមទាំងសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មពេញលេញ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន ដើម្បីរៀបចំរចនាសម្ព័ន្ធគោលការណ៍របស់បក្សឱ្យបានទាន់ពេលវេលា៕


top