ព័ត៌មាន

បើកសម័យប្រជុំលើកទី៣៥គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

 សម័យប្រជុំលើកទី៣៥គណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៥ ​ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ។ សម័យប្រជុំនេះនឹងអូសបន្លាយដល់ថ្ងៃទី១៧ ខែកក្កដា។
 
តាម​របៀបវារៈ អង្គប្រជុំនឹងផ្ដល់យោបល់ស្ដីពីគម្រោងច្បាប់ចំនួន៤រួមមាន៖ ច្បាប់ស្ដីពីសេនាជនស្វ័យការពារ (ធ្វើ​វិ​សោធនកម្ម) ច្បាប់ស្ដីពីការចេញចូល ប្រទេសរបស់ប្រជាពលរដ្ឋរវៀតណាម ច្បាប់​ស្ដីពី​ការ​ចាត់​តាំង​រដ្ឋាភិបាល​និង ច្បាប់ស្ដីពីការចាត់តាំងអាជ្ញាធរតំបន់ ច្បាប់ស្ដីពីកម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់ ស្ដីពីនិយោជិត​។ ក្រៅពីនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបូកសរុប សម័យប្រជុំលើកទី៧ ហើយផ្ដល់ម​តិស្ដី​ពីការ​ត្រៀមរៀបចំសម្រាប់សម័យប្រជុំ លើកទី៨របស់រដ្ឋសភា ស្ដីពីគោលជំហរ​វិនិ​យោគ​កសាង​គម្រោង​រដ្ឋសភា​អេឡិ​ច ត្រូនិកដំណាក់កាល២០១៩-២០២៦ និងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

 

តាម VOV5 - វិទ្យុសំឡេងវៀត​ណាម
 


top