ព័ត៌មាន

បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥

សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកយ៉ាងឱឡារិកនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ។
អង្គប្រជុំរដ្ឋសភាអនុវត្តន៍ពិធីគោរពទង់ជាតិក្នុងសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ (រូបថត៖ quochoi.vn)

នៅមុនម៉ោងបើកសម័យប្រជុំ នាវេលាម៉ោង៧ ព្រឹកនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម សមាជិកសភា បានដាក់កម្រងផ្កា និងទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ នៅវេលាម៉ោង ៨៖០០នាទីព្រឹក រដ្ឋសភាបានបើកសម័យប្រជុំត្រៀម។ នៅវេលាម៉ោង៩ព្រឹក រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា។ សម័យប្រជុំបានផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុសម្លេងវៀតណាម (VOV១) ទូរទស្សន៍វៀត ណាម (VTV១) និងទូរទស្សន៍រដ្ឋសភា។

មុននោះ នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ ក្រសួងការពារជាតិបានរៀបចំការជួបជុំគ្នា ជាមួយសមាជិកសភាដែលកំពុងបំពេញការងារក្នុងជួរកងទ័ព មុនពេលបើកសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអះអាងថា កិច្ចប្រជុំនេះមានខ្លឹមសារសំខាន់ៗជាច្រើនដែលទាក់ទងផ្ទាល់ជាមួយកងទ័ព។ លោកនាយឧត្តមសេនីយ៍បានស្នើឲ្យសមាជិកសភា ដែលបំពេញការងារក្នុងជួរកងទ័ព ត្រូវបង្កើនស្មារតីទទួលខុសត្រូវ អនុវត្តតួនាទី និងអំណាចឱ្យបានល្អ ដើម្បីផ្តល់យោបល់ប្រកបដោយគុណភាព និងរួមចំណែកដ៏មានតម្លៃចំពោះខ្លឹមសារដែលរដ្ឋសភាលើកមកពិភាក្សា៕


top