ព័ត៌មាន

បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា

កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាបានបើកជាផ្លូវការ។ សប្តាហ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៥ ឧសភា នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។
លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ថ្លែងសុន្ទរកថាបើកសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថាបើក លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំនេះ គឺជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាប្រចាំ ដែលរួមចំណែកពង្រឹង ចំណងមិត្តភាពជាអ្នកជិតខាង និងការជួបប្រាស្រ័យរវាងប្រជាជនវៀតណាម និង កម្ពុជា។ តាមរយៈសប្តាហ៍វប្បធម៌ វៀតណាមមានបំណងចង់ឧទ្ទេសនាមដល់ប្រជាជន កម្ពុជា និងមិត្តភក្តិអន្តរជាតិអំពីភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម តាមរយៈកម្មវិធី សម្ដែងសិល្បៈ ចម្រៀង របាំ និងតន្ត្រីប្រពៃណី ក្នុងនោះមានទម្រង់សិល្បៈមួយចំនួន ដែលត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំនិងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ លោកអនុរដ្ឋ មន្ត្រី Ta Quang Dong បានឲ្យដឹងថា៖

សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ បន្តជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុង ការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែកយ៉ាង សកម្មក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង រវាងប្រទេស ទាំងពីរ


top