ព័ត៌មាន

បើកសន្និសីទទូទាំងប្រទេសបូកសរុបការងារក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០២២ អនុវត្តផែនការឆ្នាំ ២០២៣

លទ្ធផលនៃសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនកាន់តែបានអះអាងពីតួនាទីរបស់ខ្លួនគឺជាស្ថាប័នអំណាចរដ្ឋនៅមូលដ្ឋាន តំណាងឲ្យឆន្ទៈ សេចក្តីប្រាថ្នា និងភាពជាម្ចាស់របស់ប្រជាជននៅមូលដ្ឋានផងដែរ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man

នាព្រឹកថ្ងៃទី ២១ កុម្ភៈ នៅទីក្រុង Ha Long ខេត្ត Quang Ninh គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានរៀបចំសន្និសីទទូទាំងប្រទេសបូកសរុបការងារក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ក្រុងចំណុះមជ្ឈឹមឆ្នាំ ២០២២ និងអនុវត្តន៍ផែនការការងារឆ្នាំ ២០២៣។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំសន្និសីទ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាប្រជាជនបានខិតខំប្រឹងប្រែង នវានុវត្តន៍ជាច្រើន ក្នុងការរៀបចំអនុវត្តន៍រាល់ភារកិច្ចតាមច្បាប់ ហើយឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនៅតាមតំបន់នីមួយៗ៖ “បែបផែនរៀបចំសកម្មភាពឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ជាពិសេសគឺក្រោយពេលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តលេខ ៥៩៤ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការណែនាំ ប្រតិបត្តិការឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន។ តាមនោះ បានឯកភាពគ្នានិងឲ្យមានធ្វើស្តង់ដារលើសកម្មភាពឃ្លាំមើល ជំនះពុះពារលើការជំពាក់ជំពិនក្នុងការឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន  រួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃសកម្មភាពឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន។ លទ្ធផលនៃសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនកាន់តែបានអះអាងពីតួនាទីរបស់ខ្លួនគឺជាស្ថាប័នអំណាចរដ្ឋនៅមូលដ្ឋាន តំណាងឲ្យឆន្ទៈ សេចក្តីប្រាថ្នា និងភាពជាម្ចាស់របស់ប្រជាជននៅមូលដ្ឋានផងដែរ”៕


top